header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

តាមរយៈគណនីហ្វេសប៊ុក ឈ្មោះ Lina Manuth ហៅ អានី (ចៅស្រីបង្កេីត) អតីតបុគ្គលនៅផលិតកម្មខ្មែរមេគង្គបាន បង្ហោះព័ត័មានដ៍សោកសៅមួយបានប្រាប់ថា វីរៈសិល្បករជើងចាស់ លោក យាយ ចាន់ ស៊ីផាន់ បានទទួលមរណៈភាពហើយ ក្នុងជន្មាយុ ៩៣ឆ្នាំ ដោយមានជំងឺរលាកពោះវៀន ,ថ្លេីម និងចាស់ជរា ​វេលា​ម៉ោង​៤​រសៀល ថ្ងៃទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នៅ​គេហ​ដ្ឋាន​​របស់លោកយាយ ខាងក្រោយ​ស្ថានទូត​ចិន​។

សូមចូលរួមរំលែកទុក្ខដល់គ្រួសារសព និងសូមជូនដំណឹងនេះដល់សិល្បករទាំងអស់ជ្រាបដំណឹង សូមជួយចែករំលែកដំណឹងនេះបន្តផង!

សូមជម្រាបជូនផងដែរថា អ្នកស្រី ចាន់ សុីផាន់ ជាសិល្បករជើងចាស់ ដែលធ្លាប់បន្សល់ទុកស្នាដៃភាពយន្តខ្មែររាប់សិបរឿងកន្លងមក ហើយលោកយាយក៏បានបង្ហើបនូវបំណងប្រាថ្នាចុងក្រោយរបស់លោកយាយថាចង់ជួបមុខសិល្បករខ្មែរទាំងអស់ដែលធ្លាប់ស្គាល់ និងគាំទ្រភាពយន្តរបស់លោកយាយកន្លងមកនាដង្ហេីមចុងក្រោយនេះ។
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post