header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ស្របពេលតារាចម្រៀងតាមបណ្តាផលិតកម្មជាច្រើន កំពុងតែដណ្តើមតំណែងឈជើងលំដាប់ទី១ តារាចម្រៀង ខេម ហាក់ស្ងប់ស្ងាត់ការចេញចម្រៀង ដើម្បីប្រដេញប្រជាប្រិយភាព។

តារាចម្រៀងលំដាប់យុវវ័យលោក ខេម បានឲ្យ​ដឹងថា​ លោកទទួលស្គាល់ថា មួយរយៈនេះបទចម្រៀងរបស់លោកហាក់មានការថមថយខ្លាំង ក្នុងពេលចម្រៀងរបស់លោកមិនសូវស្ទុះ។លោកថា ធម្មតាអ្នកចម្រៀង អ្នកណាក៏ចង់ឲ្យ​បទចម្រៀងរបស់ខ្លួនល្បីល្បាញ នៅពេលចេញលក់នៅលើទីផ្សារ។ លោកមិនអន់ចិត្តនោះទេ ព្រោះយល់ថា អំឡុងពេលនេះ យុវវ័យគេស្តាប់តែបទណាកាលីបទាន់សម័យទំនើបៗ។ ដូចនេះក្រុមការងារផលិតកម្ម ថោន ក៏ប្តូរយុទ្ធ​វិធីរកចម្រៀងណា ដែលត្រូវចិត្តយុវជនឲ្យ​ច្រើននៅឆ្នាំ២០១៨ខាងមុខ។

លោក ខេម អះអាងថា លោកបានថតចម្រៀងបែបអូរីជីណតសង រួចរាល់១០បទជាងហើយដែលនឹងបង្ហោះបង្ហាញឆ្នាំក្រោយ ធានាថានឹងសណ្តំចិត្តយុវជនមិត្តអ្នកស្តាប់ បន្ទាប់ពីរិះ​រកចំណុចថ្មីឃើញ។ ដូចនេះសូមបងប្អូនជួយគាំទ្របន្តទៀត។

លោក ខេម ទើបតែត្រឡប់មកពីប្រទេសមួយចំនួន ដូចជា បារាំង ស្វីស អូស្ត្រាលី ដែលជាហេតុស្ងាត់ចម្រៀង។ ប៉ុន្តែលោកសប្បាយចិត្ត ឆ្លៀតពេលសម្តែងតាមការចង់ជួបផ្ទាល់ពីខ្មែរនៅក្រៅស្រុក៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post