header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កាលពីពេលថ្មីៗកន្លងទៅ យោងតាមគណនីហ្វេសប៊ុក Soum Maborit ដែលតំណាងឲ្យក្រុមនិស្សិត​ដែលប្រលង​ធ្លាក់ផ្នែក វេជ្ជសាស្រ្ត ឱសថសាស្រ្ត ទន្តសាស្រ្ត ចំនួន៣៥ នាក់ បានស្នើឲ្យសម្ដេច តេជោហ៊ុន សែន ជួយឲ្យជាប់ នូវមុខវិជ្ជាខាងលើ ។

ក្រោយពីដំណឹងនេះបានផ្ញើទៅកាន់ផេគសម្ដេចតេជោ ធ្វើឲ្យមហាជនមានការរិះគន់យ៉ាងខ្លាំង តួយ៉ាងដូចជាលោក វិល្លាម បានលើកឡើងថា ៖

សម្ដេចហ៊ុនសែន គាត់ពិតជាជួយអោយប្អូនជាប់ជាវេជ្ជបណ្ឌិតបាន តែបេីប្អូនអសមត្ថភាពយ៉ាងនេះ ពេលប្អូនក្លាយជាវេជ្ជបណ្ឌិត ប្អូនព្យាបាលគេខុសបច្ចេកទេសឈានដល់ស្លាប់ តេីអ្នកណាអ្នកជួយគេ ? វិជ្ជាជីវៈច្បាប់ នយោបាយ ពេទ្យ . សុទ្ធតែជាវិជ្ជាជីវៈដែលសាម៉ីខ្លួនមានសមត្ថភាព មិនមែនលំលំយកតែលុយទេណាប្អូន ។ ប្អូនធ្វេីចឹងបន្ទាបតម្លៃបង បងជាពេទ្យដែលគេរៀនចប់ត្រឹមត្រូវមានសមត្ថភាពគ្រប់គ្រាន់ឯណេះទៅវិញទេ

ជាមួយគ្នានោះដែរ គណនីហ្វេសប៊ុក លោក សេង ថៃ ក៍លើកឡើងមិនខុសពី លោក វិល្លាមប៉ុន្មានដែរ ៖

តើអ្នកទាំងអស់គ្នាអាចសុំឲ្យជីវិតដែលបាត់បង់ឲ្យរស់ឡើងវិញបានដែរឬទេ? #អ្នកត្រូវចាំថា កាលដែលអ្នកសុំឲ្យប្រឡងជាប់ផ្នែក វេជ្ជបណ្ឌិត ឱសថសាស្រ្ត ទន្តសាស្រ្ត អ្នកទាំងអស់គ្នាភ្លេចគិតថាខ្លួនកំពុងតែប្រព្រឹត្តអំពើខុសឆ្គង គឺប្រមាថជីវិតមនុស្ស។

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post