
គណនីហ្វេសប៊ុកផេកផ្ទាល់ខ្លួនរបស់ លោក ឧកញ៉ា ហុង ពីវ បានមានប្រសាសន៍រៀបរាប់ពីការព្យាបាលទារិកាភ្នែកឡើងបាយដូចខាងក្រោម ÷
"ខ្ញុំឧកញ៉ា ហុង ពីវ សូមជម្រាបជូនដំណឹងដល់បណ្តាប្រិយមិត្ត ដែលជាអ្នកប្រើប្រាស់បណ្តាញសង្គម Facebookទាំងអស់ឲ្យបានជ្រាបថា “កន្លងមកមានពាក្យដែលនិយាយថា បើគ្មានប្រាក់ចំនួន 1,800 ដុល្លារ ក្នុងរយៈពេល 2ថ្ងៃនោះទេ ភ្នែករបស់ទារិកា ម៉ីម៉ី នឹងមើលលែងឃើញ” ទាំងនេះសុទ្ធតែជាពាក្យមិនត្រឹមត្រូវទេ ។
ឥឡូវនេះខ្ញុំកំពុងរៀបចំបែបបទ ដើម្បីបញ្ជូនទារិកា ម៉ីម៉ី ទៅពិនិត្យព្យាបាលនៅប្រទេសសិង្ហបុរី ហើយបើទោះជាត្រូវចំណាយ 10ម៉ឺន ទៅ 20ម៉ឺនដុល្លារ ឬក៏ច្រើនជាងនេះ ក៏ខ្ញុំត្រូវតែចំណាយដែរ ប៉ុន្តែការព្យាបាលជាសះស្បើយ ឬក៏យ៉ាងណានោះ គឺអាស្រ័យលើជោគវាសនារបស់ទារិកា ម៉ីម៉ី ជាអ្នកកំណត់ ។
សូមអរគុណ !" ដូច្នេះក្រុមកាងារយើងខ្ញុំមានតែជូនពរឱ្យ លោក ឧកញ៉ា និង ទារិកា ទទួលបានជោគសំណាងក្នុងដំណើរកាព្យាបាលនេះ ។







