Sponsor

ជីវិតមនុស្សសុទ្ធសឹងតែមានតម្លៃស្មើៗគ្នាទាំងអស់ តែអ្វីដែលមនុស្សគ្រប់គ្នាមិនទទួលបានតាមសមត្ថភាពនោះគឺជោគវាសនា ។

ត្រឹមត្រូវហើយវាសនាមនុស្សគ្រប់រូបមិនអាចដើរលើវិថីតែមួយបានទេ គឺត្រូវតែមានភាពផ្ទុយគ្នារបស់បុគ្គលគ្រប់រូបជានិច្ច ឥឡូវយើងមិនបាច់និយាយវែងឆ្ងាយទេ សូមប្រិយមិត្តមកអានការៀបរាប់របស់ម្ចាស់គណនីហ្វេសប៊ុកមួយមានឈ្មោះថា " Ea Kanha " ដែលពោលដូច្នេះថា

"អ្នកក្រស្រុកយើង ក្រក្រហៅមិនឮ ហឹម.....

-----------

មិនដឹងថា​ និយាយយ៉ាងមេ៉ចឲ្យត្រូវទេ​ ដើរទូលល្ពៅលក់​ ក្នុងល្អីមាន៣ផ្លែ​ ហើយសុទ្ធតែធំ​ ខ្ញុំបានជួយទិញគាត់មួយផ្លែ​ ដែរ​ ហើយគាត់និយាយថា​ តើក្មួយមានសារ៉ុង​ និងអាវចាស់ៗទេឲ្យអ៊ំសុំមួយមកទុកឲ្យយាយស្លៀក​ ខ្ញុំក៏ទៅរើមើល​ បានសារុ៉ងមួយ​នឹងអាវមួយ​ យកមកឲ្យគាត់​ ស្រាប់តែគាត់យំហើយលុតជង្គង់អរគុណខ្ញុំ​ មិនដឹងធ្វើមេ៉ចមានតែលុតជង្គង់ដាក់គាត់វិញ​ 😥​ គាត់កាន់ហើយគាត់និយាយថា​ ខ្លាចគេឆក់យករបស់គាត់​ ទាំងភយ័ទាំងអរ​ 😥ដោយសារខ្ញុំជួយទិញ​ និងឲ្យរបស់ទៅគាត់​ៗថាក្មួយយកល្ពៅមួយទៀតទៅ​ ខ្ញុំថា​ ខ្ញុំអត់យកទេ​ អ៊ំទុកលក់ទៀតចុះ​ សំរាប់ខ្ញុំគឺគ្រប់គ្រាន់ហើយ​ គាត់ក៏លាខ្ញុំបន្តដំណើរគាត់ទៀតទៅ😥🙏" ដូច្នេះហើយបើទោះបីយើងមានវាសនាកើតមកខុសគ្នាយ៉ាងនេះក្តី ក៍ប៉ុន្តែក្នុងនាមយើងជាមនុស្ស ឬ ជាសភាវ:ដែលប្រកបដោយវិចារណញ្ញាណគួរគប្បីកុំមើលរំលងនូវសេច់ក្តីទុក្ខលំបាក់អ្នកដ៍ទៃ ពិព្រោះវាសនាមិនអាចកំណត់ថាអ្នកនិងរីកចំរើនជាងអ្នកដែលទន់ទាបរហូតនោះឡើយ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor