Sponsor

ខេត្តសៀមរាប៖  នៅវេលាម៉ោង១១និង៥៥នាទីថ្ងៃទីវិច្ឆិកា២០១៦នេះ មានករណីគ្រោះថ្នាក់ចរាចររវាងរថយន្តចំនួន២គ្រឿង បើកបុកម៉ូតូមួយគ្រឿងឌុបគ្នា២នាក់គូដណ្តឹងពេញមួយទំហឹង លេីដងផ្លូវ៦៧ ចាស់ត្រង់ចំណុចភូមិខ្នារឃំុខ្នារសណ្តាយស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ ប្រភព​ឲ្យដឹង​ថា​ បុរសជាគូដណ្តឹងឈ្មោះ ជា ចំរ៉ុង ភេទប្រុសអាយុ៣២ឆ្នាំ (យោធាF2) អ្នកបេីកបរម៉ូតូ (ស្លាប់នៅនឹងកន្លែង)។ ចំណែករីឯនារីជាគូដណ្តឹងឈ្មោះ ឈ្មោះសូ ដាវីភេទស្រីអាយុ២៤ឆ្នាំ (ស្លាប់ពេលបញ្ជួនដល់មន្ទីពេទ្យ)។

ក្រោយកេីតហេតុអ្នកបេីកបររថយន្តទាំងពីរត្រូវបាន ប៉ូលិស ឃាត់ខ្លួន.ចំណែកសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី។

សូមបងប្អូនបើកបរមេតាប្រុងប្រយ័ត្នទាំងអស់គ្នា។
សូមអោយព្រលឹងប្អូនទាំងពីបានជួបគ្នាទៅកាន់សុគតិភពផងចុះ កុំអោយអភ័ព្ធដូចជាតិនេះ៕

ផ្ដល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor