ខេត្តក្រចេះ ៖ កាលពីវេលាយប់ថ្ងៃទី៨ធ្នូ២០១៦នេះ នៅចំណុច ក្បាលថ្ពង់ ភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។ មានករណី(ផ្ទុះគ្រាប់) បណ្តាលឲ្យស្លាប់០១នាក់ ឈ្មោះ ពៅ សុភាព ភេទ ប្រុស អាយុ ១៣ឆ្នាំ រស់នៅភូមិក្បាលស្នួល ឃុំ ស្នួល ស្រុកស្នួល ខេត្តក្រចេះ។ និង២នាក់របួសស្រាល ១-ឈ្មោះ ភាព លីមហួយ ភេទស្រី អាយុ ៨ឆ្នាំ មានទីលំនៅជាមួយគ្នាបញ្ជូនមក សង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្នួល ។ ២-ឈ្មោះ គ្រួច សំណាង ភេទប្រុស អាយុ ៧ឆ្នាំ មានទីលំនៅភូមិកាំឡែក ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ រងរបួសស្រាល បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ។
ដោយសារក្មេងទាំង៣នាក់នេះ បានរើសក្បាលគ្រាប់ សល់ពីសម័យសង្គ្រាម រួចបោកទៅនិងដីទើបបណ្តាលឲ្យផ្ទុះតែម្តង ៕


ផ្ដល់សិទ្ធិដោយ៖VD7News.com
