Sponsor
Pisey

សិល្បៈ ៖ តារា​ចម្រៀង​វ័យក្មេង​សម្បូរ​ទ្រព្យ​លោក ​សុគន្ធ​ ថេរ៉ាយុ ​បាន​បង្ហើប​គម្រោង​ប្ដូរ​រថយន្ត​ពី​ Lexus​ 570​ ស៊េរី​ឆ្នាំ​ ២០០៩ ​មក​ជិះ ​ Lexus​ 570 ​ស៊េរី​ឆ្នាំ​២០១៧ ​មាន​រយៈពេល​ប្រមាណ​ជា​បី​ខែ​មក​ហើយ ​ប៉ុន្តែ​មក​ដល់​ពេល​នេះ​លោក​បាន​បញ្ជាក់​ថា ​លោក​គ្មាន​សមត្ថភាព​ទិញ​រថយន្ត​ Lexus  570  ស៊េរី ឆ្នាំ ២០១៧ ​ទេ ព្រោះ​វា​ថ្លៃ​ពេក​តម្លៃ​ ២១ ​ម៉ឺន​ដុល្លារ​ឯណោះ ​​គឺ​លោក​បាន​ប្តូរ​មក​ជិះ​ម៉ាក ​Posche​ ស៊េរី​ឆ្នាំ​២០១៤​ ម្ដង​វិញ​ក្នុង​តម្លៃ ​៩ ​ម៉ឺន​ដុល្លារ។​

​លោក​ សុគន្ធ ថេរ៉ាយុ ​ប្រាប់​លោក​ តាន់ ចន្ថា​ អ្នក​ផលិត​ព័ត៌មាន​ Kqube.net​ តាម​ទូរស័ព្ទ ​នៅ​មុន​នេះ​បន្តិច​ថា ​"បាទ​បង​ សម្រាប់​គម្រោង​ប្ដូរ​រថយន្ត​ ពី​ Lexus​ 570​ ស៊េរី​ឆ្នាំ​២០១៧​ ដែល​ខ្ញុំ​ធ្លាប់​បាន​និយាយ​នោះ ​គឺ​មិន​អាច​ទៅ​រួច​ទេ​ ព្រោះ​វា​ថ្លៃ​ពេក​ គឺ​ខ្ញុំ​ចង់​សន្សំ​លុយ​មួយ​ចំនួន​បង់​ផ្ទះ​ផ្ដាច់​ ដូច្នេះ​ហើយ​ទើប​ខ្ញុំ​ប្ដូរ​មក​ជិះ​រថយន្ត​ Posche​ស៊េរី​ឆ្នាំ​២០១៤ ​ម្ដង​វិញ ​ដែល​វា​មាន​តម្លៃ​ត្រឹម​តែ​៩​ម៉ឺន​ដុល្លារ"​។

តារា​ចម្រៀង​រូប​នេះ​បន្ត​ថា​ "រថយន្ត​ថ្មី​នេះ​ខ្ញុំ​ទិញ​បាន​កាល​ពី​ថ្ងៃ​ម្សិលមិញ ​ហើយ​ការ​ប្ដូរ​មក​ជិះ​រថយន្ត​ម៉ាក់​នេះ ​មក​ពី​ខ្ញុំ​យល់​ថា ​ក្រៅ​ពី​មាន​តម្លៃ​ទាប់​ជាង​  Lexus​ 570 ​ឆ្នាំ​២០១៧ ​គឺ​ចង់​ប្ដូរ​ម៉ាក​ម្ដង​ ព្រោះ​ខ្ញុំ​ធ្លាប់​ជិះ​ Lexus​ ច្រើន​គ្រឿង​មក​ហើយ ​។ ម្យ៉ាង​ទៀត​ខ្ញុំ​ចង់​សាក​ប្រើ​រថយន្ត​បែក​ខាង​អឺរ៉ុប​ម្ដង​វិញ​ ព្រោះ​វា​បំពាក់​បច្ចេកទេស​ទំនើប ​និង​មាន​គ្រឿង​មាំ ​ហើយ​ចំណុច​មួយ​ទៀត​គឺ​ វា​សម​ជា​មួយ​រូប​រាង​ខ្ញុំ​ផង​ដែរ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor