អ្នកអង្កេតការលោក Rick Sterling បាននិយាយប្រាប់វិទ្យុទូរទស្សន៍ Sputnik's Loud & Clear ថា សន្និសីទសារព័ត៌មានរួមគ្នារវាងលេខាធិការការពារជាតិសហរដ្ឋអាមេរិក និងប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko នៅថ្ងៃបុណ្យឯករាជ្យអ៊ុយក្រែន ម្សិលមិញនេះ បណ្ដាលឲ្យមានការកើនឡើងភាពតានតឹងជាមួយទីក្រុងម៉ូស្គូ។ បើយោងតាមគេហទំព័រសារព័ត៌មាន Sputnik បានចុះផ្សាយនារសៀលថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ ២០១៧។
មេបញ្ជាការមន្ទីរបញ្ចកោណលោក Jim Mattis បានប្រាប់ឲ្យដឹងថា សហរដ្ឋអាមេរិក កំពុងពិនិត្យឡើងវិញយ៉ាងម៉ត់ចត់ ទាក់ទងនឹងការបញ្ជូនសព្វាវុធការពារសេរីថ្មីទៅកាន់ទីក្រុង Kiev ប្រទេស អ៊ុយក្រែន ដែលអតីតប្រធានាធិបតីអាមេរិកលោក Obama បាននិយាយថា អាចនឹងបង្កើនកម្ដៅនៅតំបន់មានជម្លោះ Donbass។
លោក Mattis បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា "ខ្ញុំនឹងនាំយកស្ថានភាពបច្ចុប្បន្ន យកទៅបង្ហាញឲ្យរដ្ឋលេខាធិការ និងប្រធានាធិបតីអាមេរិក ក្នុងលក្ខខណ្ឌជាក់ស្ដែងនូវអ្វី ដែលខ្ញុំសូមណែនាំសម្រាប់ទិសដៅខាងមុខ" ។
គួរបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិក ត្រៀមរៀបចំផែនការ ផ្ដល់អាវុធការពារដល់អ៊ុយក្រែន បានដំណើរការទៅដល់សេតវិមានហើយ ប៉ុន្តែលោក ដូណាល់ ត្រាំ មិនទាន់ចុះហត្ថលេខានៅឡើយទេ៕

