
អគ្គនាយកក្រុមហ៊ុន Arkema Inc. លោក Richard Rowe បានប្រាប់ឲ្យដឹងថា រោងចក្រផលិតគីមី Arkema Americas 'Crosby នៅ Texas សហរដ្ឋអាមេរិក ឆាបឆេះ និងផ្ទុះភ្លាមៗ ដោយសារតែព្យុះ Hurricane Harvey។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន sputnik បានចុះផ្សាយនាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០១៧។
នាយកប្រតិបត្តិ បាននិយាយថា មិនមានមធ្យោបាយ ដើម្បីការពារឧបទ្ទវហេតុនេះទេ ដោយសារតែកម្រិតទឹកជំនន់ ដែលលិចរោងចក្រ ដោយសារព្យុះ Hurricane Harvey។ លោកបន្តថែមទៀតថា សារធាតុគីមី peroxide នឹងរលាយឆាប់រហ័ស ឬផ្ទុះ នៅពេលដែលបានមានការកកិតខ្លាំងណាមួយ និងពិបាកក្នុងការពន្លត់ផងដែរ។
គួររម្លឹកផងដែរថា ខណៈពេលដែលក្រុមហ៊ុន Arkema Inc. មិនជឿថា ការផ្ទុះនេះនឹងកាន់តែអាក្រក់ជាងការផ្ទុះអាម៉ូនីនីត នៅឆ្នាំ២០១៣ ក្នុងរោងចក្រចែកចាយគីមី West Fertilizer Company ដែលបានសម្លាប់មនុស្ស ១៥នាក់ និងរងរបួស ១៦០នាក់ អ្នកជំនាញសុវត្ថិភាពគីមីនៅសាកលវិទ្យាល័យហ៊ូស្តុន បានពន្យល់ប្រាប់៕

