
ភ្នំពេញៈ យុវជនប្រុសស្រី៣នាក់ ចេញពីញាំបបរនាំគ្នាដើរមកដល់ក្បែរផ្ទះ ត្រូវជនសង្ស័យ៣នាក់ ជិះម៉ូតូ២គ្រឿងមកកៀកឲ្យឈប់ រួចដកកាំភ្លើងភ្ជង់ប្លន់គ្រឿងអលង្ការ និងទូរស័ព្ទចំនួន៣គ្រឿង បានសម្រេច ហើយជនសង្ស័យជិះគេចខ្លួនដោយសុវត្ថិភាពមិនរំខានដល់សមត្ថកិច្ចឡើយ។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ២២៥កែងនិងផ្លូវ១៤៦ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក។
បើតាមសម្ដីជនរងគ្រោះម្នាក់ក្នុងចំណោម៣នាក់ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ពួកគេមានគ្នា៣នាក់ប្រុស១ស្រី២នាក់ បានចេញពីកន្លែងធ្វើការនៅហាងផឹកស៊ីមួយកន្លែង(យីហោប៉ាប៉ា យ៉ា) ដោយនាំគ្នាដើរទៅញាំបបរនៅក្បែរផ្លូវកម្ពុជាក្រោម លុះញ៉ាំរួចហើយ ក៏បាននាំដើរត្រឡប់មកផ្ទះវិញ មកដល់ក្បែរផ្ទះទៅហើយ ស្រាប់តែលេចមុខជនសង្ស័យ៣នាក់ជិះម៉ូតូ២គ្រឿងម៉ាកឌ្រីមសង់ សេ១២៥ មួយគ្រឿង និងឃ្លីចមួយគ្រឿង មិនចាំស្លាកលេខ បានជិះមកកៀ រួចឲ្យឈប់ ហើយបានដកកាំភ្លើងភ្ជង់ឲ្យដោះកងដៃ និងទូរស័ព្ទអាយហ្វូន២គ្រឿងអិនចុចពិល១គ្រឿង រួចក៏បានជិះគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់ក ហើយនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្សាដេប៉ូទី២ ដើម្បីកំណត់មុខសញ្ញាស្រាវជ្រាវចាប់ជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕



