Sponsor
Amapapa News

មួយ​រយៈ​ចុង​ក្រោយ​នេះ​មាន​ព័ត៌មាន​លេខ​លឺ​ថា​ការ​ប្រកួត​កីឡា​ប្រដាល់​សេរី​(Muay) មាន​អក្សរ​ថៃ​​​ នៅ​លើ​​ឈុត​ការ​ប្រកួត​​​ ដែល​ធ្វើ​ឲ្យ​មាន​ការ​ពិភាក្សា​ និង​ចែក​ចាយ​ជា​ហូរហែ​ធ្វើ​ឲ្យ​អ្នក​ស្រឡាញ់​វិស័យ​គុន​ខ្មែរ​មួយ​ចំនួន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​។

បែប​ណា​ក្ដី​!​ដើម្បី​ស្រាយ​ចម្ងល់​នេះ​ គណៈកម្មការ​អូឡាំពិក​កម្ពុជា​ (National Olympic Committee Of Cambodia) បាន​ប្រកាស​ហើយ​ថា​​ មិន​មាន​អក្សរ​ថៃ​នៅ​លើ​ឈុត​ប្រកួត​នោះ​ទេ ​ហើយ​ខាង​ក្រោម​ នេះ​ជា​ឈុត​ប្រកួត​របស់​ក្រុម​កីឡាករ​កម្ពុជា។ 

ចំណែក​ពាក្យ​ថា​ Mauy នេះ​​ទោះ​បី​វា​មាន​ដើមកំណើត​ពី​ភាសា​ថៃ​ ប៉ុន្តែ​សមាជិក​ទាំង​អស់​ដែល​ចូល​រួម​និង​មាន​វិញ្ញាសា ប្រដាល់​សេរី​ ប្រកួត​ក្នុង​កម្មវិធី SEA Games 2017 ឯកភាព​គ្នា​(?)។ បើ​តាម​វេបសាយផ្លូវការ​របស់​ SEA Games 2017 និយាយ​ថា​៖

Muay៖ គឺ​ជា​កីឡា​ដែល​ដាក់​ឲ្យ​ប្រកួត​ប្រជែង​ក្នុង​កម្រិត​អាជីព​​​ ដែល​មាន​៥​ទឹក​ ក្នុង​មួយ​ទឹក​មាន​៣​នាទី​​ ឬ​ក៏​កើត​ឡើង​ការ​ស្ម័គ្រចិត្ត​​ដោយ​មាន​៣​ទឹក​ មួយ​តឹក​មាន​៣​នាទី​ដូច​គ្នា។ វា​ជា​កីឡា​ប្រើ​ប្រាស់​អវយវៈ​ចំនួន​​៨​​ដែល​កីឡាករ​អាច​ប្រើ​ កណ្ដាប់​ដៃ កែង​ និង​ជង្គង់​។​ការ​ប្រកួត​ក្នុង ​Sea Games តម្រូវ​ឲ្យ​កីឡាករ​ពាក់​ប្រាប់​ការពារ​​ដូច​ជា ​មួក ប្រដាប់​ការ​ពារ​កែង​ និង​ស្រោម​ដៃ​​ ខណៈ​កីឡាករ​អាជីព​ប្រើ​តែ​ស្រោម​ដៃ​ប៉ុណ្ណោះ។ ​

សម្លៀកបំពាក់
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor