Sponsor
Amapapa News

សាច់រឿង​ស្នេហា​ដ៏​កម្សត់​ក្នុង​MV​បទ​ចម្រៀង​ សុខ ពិសី ​ពីរ​បទ​នេះ​គឺជា​ការ​រៀបចំ​យ៉ាង​ពិសេស​ពី​ផលិតកម្ម​ សាន់ដេ​ ដែល​បាន​ថត​ឡើង​ តម្រូវ​តាម​បទ​ចម្រៀង​ ​ដែល​កំពុង​ល្បី​ខ្លាំង​របស់​តារា​ឆ្នើម​ប្រចាំ​ផលិតកម្ម​។  ខ្សែ​វីដេអូ​ពីរ​បទ​តភ្ជាប់​គ្នា​នេះ ​ចេញ​លក់​នៅ​ Sunday VCD Vol 193 ក្នុង​ថ្ងៃ​នេះ​ហើយ។​

សុខ ​ពិសី​ បាន​ប្រាប់​ថា ​Mvបទ​ចម្រៀង​ពីរ​បទ​នេះ​ ​មាន​សាច់រឿង​ស្នេហា​កម្សត់​បែប​យុវវ័យ​ ដែល​ សាន់ដេ​ បាន​ថត​ឡើង​យ៉ាង​សម្រិតសម្រាំង​ អស់​ពេល​ជា​ច្រើន​ថ្ងៃ​ទើប​សម្រេច​បាន​ ហើយ​វីដេអូ​ទាំង​ពីរ​បទ​នេះ ​ប្រហែល​ជា​ចាក់​ចំ​បេះដូង​យុវវ័យ​ខ្លាំង​ ព្រោះ​បាន​រៀប​ពី​ទុក្ខ​សោក​របស់​នារី​ម្នាក់​ មាន​ស្នេហា​ស្មោះ​ចំពោះ​បុរស​ដែល​ខ្លួន​ស្រឡាញ់។​

សុខ ពិសី

បទ​ "ដើរ​ចេញ​ដើម្បី​សេរីភាព​បង​" និង​ បទ​ "ចង់​ទៅ​កន្លែង​មួយ​ដែល​គ្មាន​មនុស្ស​នៅ" សម្រួល​តន្រ្តី : Tonosaki ​និពន្ធ​ទំនុក​ច្រៀង​ : សយ សិរីវុឌ្ឍ​ ច្រៀង​ : សុខ ​ពិសី ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor