Friday, September 28, 2018

សាហាវណាស់! វាយដំប្រពន្ធរាល់ថ្ងៃ ក្រំគ្រា​រហូត​ដាច់ខ្យល់ស្លាប់ ប្ដី​គេចខ្លួនបាត់

អាម៉ាប៉ាប៉ាញ៉ូស

បន្ទាយមានជ័យៈ ស្ត្រីម្នាក់ បានស្លាប់យ៉ាងអាណោចអធ័មក្នុងផ្ទះប្តីទី៣ បង្កការ​ភ្ញាក់ផ្អើលទាំងព្រឹកព្រលឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។

ជនរងគ្រោះខាងលើ ឈ្មោះ ឃ្លក ថាញ់ អាយុ៤៣ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ បាន​​ដេកស្លាប់ជាមួយស្នាមជាំ និងរលាកពេញខ្លួន សង្ស័យត្រូវប្តីចុងជាប្តីទី៣ វាយធ្វើបាបមុនពេល​ស្លាប់។ ជនសង្ស័យជាប្ដីចុងទី៣ ឈ្មោះ ទុង ថា អាយុ៤៧ឆ្នាំ ពេលនេះគេចខ្លួនបាត់ស្រមោល។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះមានប្តី៣នាក់ ប្តីទី១ បង្កើតបានកូនប្រុសស្រី៣នាក់ ប្តីទី២មានកូនប្រុសម្នាក់ និងប្តីរងកម្មចុងក្រោយនេះ ទើបបានគ្នាប្រហែល៣ខែ។

ក្រោយត្រួតពិនិត្យ និងធ្វើកោសលវិច័យពីសមត្ថកិច្ចជំនាញ និងគ្រូពេទ្យបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយអំពើឃាតកម្មប្តីវាយធ្វើបាប។ ពិនិត្យចប់ សមត្ថកិច្ចបាន​ប្រគល់សពឲ្យសាច់ញាតិខាងស្រីយកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

Feature Ads