
លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ថា ឃាតកឈ្មោះ ស៊ឹម ខេង ភេទប្រុស អាយុ៥៥ឆ្នាំ ជាតិខ្មែរ នៅភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្បែរផ្ទះជនរងគ្រោះ ។ ចំណែកជនរងគ្រោះ២នាក់ ត្រូវបានឃាតក កាត់ក្បាល យកទៅបាត់ ឈ្មោះ ពូ អូន ភេទស្រី អាយុ៦៥ឆ្នាំ និងចៅឈ្មោះ ខេង សាវឿន ភេទស្រី អាយុ០៦ឆ្នាំ រស់នៅភូមិកើតហេតុ។
លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី បានបន្តថា ករណីខាងលើនេះ ជារឿងគំនុំរហូតឈានដល់កាប់សម្លាប់យ៉ាងព្រៃផ្សៃបែបនេះ ។ បច្ចុប្បន្នឃាតក ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅស្នងការខេត្ត ដើម្បីសាកសួរបន្តនីតិវិធី៕






