header ads

Sponsor

ឥឡូវនេះ realme បានមានការគាំទ្រយ៉ាងខ្លាំងដោយមានអ្នកប្រើប្រាស់កាន់តែច្រើនឡើងៗនៅជុំវិញពិភពលោក ហើយបានក្លាយជាជំរើសរបស់អ្នកប្រើប្រាស់រាប់សិបលាននាក់។ ហើយក្នុងនោះផងដែរ ស្មាតហ្វូនដែលទទួលបានចាប់អារម្មណ៍បំផុតពីសំណាក់យុវវ័យគឺrealme Number series ។ ឧទាហរណ៍ដូចជាផលិតផលដំបូងដែលrealmeបានដាក់ប្រកាសនៅប្រទេសកម្ពុជា realme​​ 5 series ដែលទទួលបានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ជាង៥លាននាក់ក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ មិនត្រឹមតែដោយសារតែការរចនា និងសមត្ថភាពរបស់វាប៉ុណ្ណោះទេ ក៏ព្រោះតែseries នេះជាseries មួយដែលតែងតែមានការប្តេជ្ញាចិត្តក្នុងការនាំយកបទពិសោធន៍ជីវិតថ្មីៗដល់យុវវ័យ។

ចាប់តាំងពីrealmeបានបង្កើតឡើងមក ផលិតផលនីមួយៗរបស់ realme បានអនុវត្តស្មារតីនៃការហ៊ានឆ្ពោះទៅមុខដើម្បីអភិវឌ្ឍន៍។ ប្រៀបបានដូចជាយុវជនក្មេងៗគ្រប់រូបដែលមិនព្រមចុះចាញ់ រាល់ផលិតផលរបស់realme កំពុងតែប្រើបច្ចេកវិទ្យាកំពូលរបស់ជួរតម្លៃផ្សេងៗ ដើម្បីកែប្រែផ្នត់គំនិតរបស់មនុស្សគ្រប់រូបទៅលើពាក្យ "យុវវ័យ"។ ដូចគ្នានឹង realme​ 5 series កាលពីឆ្នាំមុនដែរ realme 5Pro បានក្លាយជាទូរស័ព្ទដំបូងនៅប្រទេសកម្ពុជាដែលនាំមកបន្ទះឈីបប្រភេទ Snapdragon 7 មកដាក់ក្នុងតម្លៃទាបជាង៣០០ដុល្លារស្របពេលជាមួយគ្នានេះដែរ realme 5​ series និង realme 5i ក៏បានក្លាយជាទូរស័ព្ទដែលនាំមកនូវឈីប Snapdragon 665 រួមជាមួយកាមេរ៉ា AI ខាងក្រោយចំនួនបួនគ្រាប់ដែលមានតម្លៃទាបជាង ២០០ដុល្លារផងដែរ ។

realme ប្រកាន់ខ្ចប់ទស្សនៈមួយថាបច្ចេកវិទ្យាមិនគួរក្លាយជាភាពប្រណីតឥតខ្ចោះនោះទេ។ នេះជាមូលហេតុដែលrealme ទទួលបានការគាំទ្រយ៉ាងខ្លាំងពីយុវវ័យ ដែលអនុញ្ញាតឱ្យយុវវ័យគ្រប់រូបជ្រើសរើសរបៀបរស់នៅតាមបច្ចេកវិទ្យាដែលពួកគេចង់បាន។

realme 5 series បានក្លាយជាគំរូមួយក្នុងចំណោមម៉ូដែលពេញនិយមបំផុតនៅក្នុងជួរតម្លៃសមរម្យ។ ហើយrealme 6 series ដែលនឹងដាក់ប្រកាសនាពេលខាងមុខនេះនឹងក្លាយជាការកំណែទម្រង់អោយកាន់តែប្រសើរឡើងនៃ realme 5 series ដ៏ពេញលេញ។ ប៉ុន្តែអ្វីដែលខុសគ្នាពីពេលពីមុនៗគឹ ពេលនេះ realme 6 series អាចត្រូវបាននិយាយថាវាមានការកំណែទម្រង់ប្រសើរឡើងខ្លាំងនិងអស្ចារ្យជាងមុន សមត្ថភាពរបស់ realme 6 ត្រូវបានធ្វើឱ្យប្រសើរឡើងយ៉ាងពេញលេញនៅលើមូលដ្ឋាននៃrealme 5Pro ហើយសមត្ថភាពរបស់ realme 6Pro កាន់តែប្រសើរអស្ចារ្យលើសពីrealme X ទៅទៀត។ អាចនិយាយបានថាrealme បានអនុវត្តស្មារតីនៃការហ៊ានឆ្ពោះទៅមុខដើម្បីអភិវឌ្ឍន៍។

ហើយrealme 6 គឺជាការធ្វើតំណែទំរង់អោយកាន់តែប្រសើរឡើងនៃrealme 5Pro និង realme 6Pro កឹជាការធ្វើកំណែទម្រង់អោយកាន់តែប្រសើរឡើងនៃ realme X ហើយបើតាមការប៉ាន់ស្មានជួរតម្លៃរបស់ realme 6 series លើកនេះគឺប្រហែលជាមានតម្លៃខ្ពស់ជាង realme 5 series ។និយាយជារួមមកគឺ តម្លៃរបស់realme 6 លើកនេះគឺស្ថិតនៅចន្លោះ 289-329ដុល្លារ និង realme 6Pro គឺមានតម្លៃចាប់ពីចន្លោះ349-389ដុល្លារ។

realme 6 series នឹងធ្វើការដាក់ប្រកាសសម្ភោធតាមរយៈ online នៅថ្ងៃទី២១ ខែមេសាខាងមុខនេះ។ ហើយកម្មវិធីលើកនេះនឹងមានមានលក្ខណៈប្លែកបែប “សប្បាយ & ការបង្ហាញពីបច្ចេកវិទ្យា” ។ ទន្ទឹងរង់ចាំនូវការភ្ញាក់ផ្អើលដែលrealme នឹងនាំចូលមកទីផ្សារកម្ពុជានៅពេលនេះទាំងអស់គ្នា!

សម្រាប់ព័ត៌មានលំអិតសូមមើល៖ https://www.facebook.com/realmeCambodia/

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post