header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

តាមរយៈឥទ្ធិពលពីជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតីខ្សោយ បណ្ដាលឲ្យភ្លៀងបន្តធ្លាក់រាយប៉ាយនៅតាមបណ្ដាខេត្តនានា ទូទាំងប្រទេសកម្ពុជាចាប់ថ្ងៃទី៥ ដល់១១ ខែសី​ហា​​។ នេះបើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក នៅថ្ងៃទី៤ ខែសីហា។

បណ្ដាខេត្ត នៅតំបន់វាល់ទំនាបកណ្ដាល សីតុណ្ហភាពអប្បរបរមា មានពី ២៥អង្សាសេ ដល់ ២៧អង្សាសេ និង សីតុណ្ហភាពអតិបរមាពី ៣០ ដល់ ៣២អង្សាសេ នឹងមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតទឹកភ្លៀងកើនឡើងពីតិចទៅច្រើន។

សម្រាប់បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានចន្លោះពី ២៣ ដល់ ២៥អង្សាសេ និងសីតុណ្ហភាពអតិបរមា ចន្លោះពី ២៨ ដល់ ៣០​អង្សា​សេ ព្រមទាំងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅច្រើន។

ចំពោះ ផ្នែកតំបន់មាត់សមុទ្រ តុណ្ហភាពអប្បបរមា មានចន្លោះពី ២៤ ដល់ ២៦អង្សាសេ និងសីតុណ្ហភាពអតិបរមា ចន្លោះពី ៣០ ដល់ ៣២អង្សាសេ ហើយនឹងមានភ្លៀងធ្លាក់រាយប៉ាយ​ក្នុងកម្រិតតិចទៅបង្គួរ។ ដោយឡែកនៅនៅស្អែក អាចនឹងមានភ្លៀងធ្លាក់ខ្លាំង។

ក្រសួងអំពាវនាវ ឲ្យសារធារណជនប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរន្ទះ ខ្យល់កន្រ្តាក់  និង​រលក​សមុទ្រ ដែលនៅតែបន្តកើតឡើងនារដូវវស្សានេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post