
សង្គម
ដ្បិតមិនសូវមានមាឌធំដំបងក៏ពិតមែន តែតារាចម្រៀងប្រចាំផលិតកម្មហង្សមាសលោក នី រតនា ក៏មានសាច់ដុំធំៗមិនធម្មតាដែរ ។ ជាក់ស្តែងតាមរយៈរូបភាពមួយសន្លឹកនេះបានធ្វើឱ្យ ប្រិយមិត្តជាអ្នកគាំទ្រលាន់មាត់សរសើរពីរូបរាងស្រស់សង្ហារបស់លោក នី រតនា ក្នុងនាមជា បុរសពេញលក្ខណៈតែម្តង ។
ក្នុងនាមជាតារាចម្រៀងក្រៅពីសំឡេងជាទុនសំខាន់ហើយរូបសម្រស់ក៏ជារឿងដែលមិនអាចមើលរំលងនោះដែរ ។ តួយ៉ាងមមាញឹកនៅក្នុងការងារសិល្បៈក៏ពិតមែន តែ នី រតនា មិនភ្លេច នឹងចំណាយពេលវេលាក្នុងការហាត់ប្រាណដើម្បីឱ្យរូបរាងកាន់តែសង្ហានឹងទាក់ទាញ ។ តាមរយៈរូបភាពមួយសន្លឹកនេះគេមើលឃើញថាតារាចម្រៀង នី រតនា ក៏មានរាងកាយសង្ហានឹង មានសាច់ដុំធំៗមិនចាញ់តារាមួយចំនួនឡើយ ។
ទោះមិនទាន់មានបទចម្រៀងថ្មីៗសម្រាប់ស្វាគមន៍អ្នកគាំទ្រ តែក្នុងរយៈពេលនេះលោក នី រតនា កំពុងមមាញឹកក្នុងការកើបប្រាក់នៅតាមកម្មវិធីប្រគំតន្រ្តីនានានៅតាមបណ្តារខេត្ត ។ ក្រៅពីការងារសិល្បៈឆាប់ៗខាងមុខនេះលោក នី រតនា និងភរិយាក៏គ្រោងបោះទុនរាប់សែន ដុល្លារដើម្បីបង្កើតម៉ាតលក់សម្ភារៈកូនក្មេងដែលមានទីតាំងនៅជិតផ្សារទំនើបអ៊ីអន២ដែលត្រៀមបើកដំណើរការនៅដើមឆ្នាំ ២០២៣ ខាងមុខនេះ។
នី រតនា ត្រូវបានគេចាត់ទុកជាតារាចម្រៀងប្រុសដែលមានសំណាងខ្ពស់ព្រោះលោកមាន ភរិយាជាកូនអ្នកមានហើយថែមទាំងមានទ្រព្យសម្បត្តិធូរធារនឹងមានសម្រស់ស្រស់ស្អាតមិនចាញ់តារាទៀតផង ។ សព្វថ្ងៃលោកកំពុងរស់នៅ ជាមួយភរិយានិងកូនស្រី ជាទីស្រឡាញ់យ៉ាងមានសុភមង្គល ៕









