ភ្នំពេញ៖ កាលពីវេលាម៉ោង១៤និង០០នាទីថ្ងៃទី២៦ធ្នូ ២០១៦ នគរបាលប៉ុស្តិ៍រដ្ឋបាលបឹងសាឡាង ខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចច្រកធ្យូង ផ្លូវលេខ៣៣៦ ក្រុមទី២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ពីបទហិង្សាដោយចេតនា( ធាក់ត្រូវចំពោះបណ្តាលឲ្យរលូតកូន )ប្រព្រឹត្តកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោងប្រហែល ១៦:០០នាទី នៅចំណុចបន្ទប់ លេខ៣ ផ្ទះជួលលេខ៣៣ ផ្លូវលេខ៣៣៦ ក្រុមទី២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានី ភ្នំពេញ។ ជនសង្ស័យឈ្មោះ ចាន់ រដ្ឋា ហៅ ប្រុស ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករចល័ត ស្នាក់នៅផ្ទះជួលលេខ៤៨ ផ្លូវលេខ២៤៧ ក្រុមទី២៦ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ឯជនរងគ្រោះឈ្មោះ ស សេងលីហ្សា ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេកាខារ៉ាអូខេលុច សារី ស្នាក់នៅបន្ទប់លេខ៣ ផ្ទះជួលលេខ៣៣ ផ្លវ លេខ៣៣៦ ក្រុមទី២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ដំណើររឿងហេតុ ៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ វេលាប្រហែល ៦ព្រឹក ជនសង្ស័យបានឡើងទៅគោះ ទ្វារបន្ទប់ជនរងគ្រោះរកប្តី ពេលនោះជនរងគ្រោះបាន បើកទ្វារ ហើយប្រាប់ជនសង្ស័យថា ប្តីអត់នៅទេ គាត់ ទៅខេត្ត ពេលនោះជនសង្ស័យបានត្រឡប់ទៅវិញ រហូតដល់ម៉ោងប្រហែល ១០:៣០នាទី ជនសង្ស័យបានឡើងទៅគោះទ្វារសួរម្តងទៀត ជនរងគ្រោះបាន ប្រាប់ថាប្តីមិននៅ ពេលនោះជនសង្ស័យបានសម្លឹង មុខជនរងគ្រោះ និងសុំចូលទៅក្នុងបន្ទប់ តែជនរង គ្រោះមិនឱ្យចូល ហើយបានស្រែកឆោឡោ ពេលនោះជនសង្ស័យភ័យបានរត់ចេញទៅបាត់ រហូតដល់ ម៉ោងប្រហែល ១៦:០០នាទី ជនសង្ស័យបានមកគោះ ទ្វារបន្ទប់ជនរងគ្រោះម្តងទៀត ពេលនោះជនរងគ្រោះ បានបើកទ្វារ ឃើញជនសង្ស័យ ក៏បានស្រែកជេរថា អាងាប់ ហើយទាញទ្វារបិទវិញ ជនសង្ស័យនៅតែបន្ត ធាក់ទ្វារបន្ទប់ និងស្រែកថាមករកប្តី ដើម្បីខ្ចីលុយ៥$ ពេលនោះជនរងគ្រោះបានបើកទ្វារ ស្រាប់តែជន សង្ស័យបានធាក់ជនរងគ្រោះមួយជើងត្រូវចំពោះ ហើយរត់គេចខ្លួនបាត់ ជនរងគ្រោះមានការធ្លាក់ឈាម បានទៅពេទ្យពិនិត្យព្រោះមានផ្ទៃពោះពីរខែ ពេលនោះពេទ្យប្រាប់ថា រលូតកូនហើយ ទើបនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង រហូតដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ សមត្ថកិច្ចនគរបាលប៉ុស្តិរដ្ឋបាលបឹងសាឡាងបាន ស្រាវជ្រាវរកឃើញជនសង្ស័យ ក៏ធ្វើការឃាត់ខ្លួនតែម្តង ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ផ្តល់សិទ្ធិដោយ៖VD7News.com