Sponsor

ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង១៥និង៣០នាទីថ្ងៃទី២៦ធ្នូ២០១៦នេះ នៅចំណុចភូមិព្រែកដូងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ដោយមាន​ជនល្មើស​(ជា​កូន​បង្កើត)

ឈ្មោះហែម ចិត្ភ្រា ភេទប្រុសអាយុ២៥ ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិព្រែកដូងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយខេត្តកណ្តាល(ឃាត់ខ្លួន)បន្ទាប់ពី​វាយប៉ោងភ្នែក​និងទាត់​មួយ​ជើង​ទៀង​ទៅលើជនរងគ្រោះ(ជាឪពុក)ឈ្មោះហែមឡាំងភេទប្រុសអាយុ៥៤ឆ្នាំជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប្រភពពី​នគរបាល​ខេត្ត​កណ្ដាល​បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ ជនលើ្មសបានផឹកស្រាស្រវឹងរួចរករឿងអុកឡុកនៅក្នុងផ្ទះ បន្ទាប់មកជនរងគ្រោះជាឪពុកបង្កើត បានទៅឃាត់កុំឲ្យឡូឡា តែត្រូវជនល្មើសទាត់មួយជើងរួចច្រានទ្រូងថែមទៀត ។ បន្ទាប់មកជនល្មើសបានទៅកាត់ខ្សែភ្លើង និងយកខោអាវ ដុតផ្ទះខ្លួនឯងបណ្តាលឲ្យឆេះ រនាបផ្ទះនិងខោអាវអស់មួយចំនួន មិនតែប៉ុណ្ណោះពេលសមត្ថកិច្ចទៅឃាត់ខ្លួន មកដល់ប៉ុស្តិ៍ជនលើ្មស បានវាយទៅលើជនរងគ្រោះមួយដៃទៀតបណ្តាលឲ្យប៉ោងភ្នែកខាងស្តាំ។

ជនល្មើសបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តចាត់ការតាមនីតិវិធី៕

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor