Sponsor
លោកតាម្នាក់ដែល ដេននី ក្វាន់ បានឧបត្ថម្ភ លោកតា រងគ្រោះដោយសារម៉ូតូបុក ពេលនេះទទួលមរណៈភាពហើយ

កាលពីល្ងាចថ្ងៃទី២១ខែធ្នូនេះ តារាសម្តែង ដេននី ក្វាន់ បានបង្ហោះសារក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា ដែលរៀបរាប់ថា លោកតាម្នាក់ ដែលនាងជួយឧបត្ថម្ភ ដោយលោកតា ត្រូវម៉ូតូបុក កាលពី៦ខែមុន ពេលនេះគាត់បានទទួលមរណ:ភាពហើយ ។ សារទាំងស្រុងរបស់ ដេននី ក្វាន់ ÷

" ថ្ងៃនេះនាងខ្ញុំបានទទួលដំណឹងមួយគឺធ្វើអោយខ្ញុំស្លុតចិត្តខ្លាំងណាស់ព្រោះលោកតាម្នាក់ដែលត្រូវម៉ូតូបុកការពី៦ខែមុនពេលនេះគាត់បានទទួលមរណះភាពហើយ😭😭😭 នាងខ្ញុំពិតជាខ្លោចចិត្តនឹងអាណិតគាត់ខ្លាំងណាស់ទោះគាត់មិនមែនជាសាច់ឈាមអីនឹងខ្ញុំក៏ដោយតែបើមិត្តៗធ្លាប់ជួបគាត់ដូចដែលខ្ញុំធ្លាប់ជួបច្បាស់ណាស់គឺពិតជាទប់ទឹកភ្នែកមិនបាននោះទេ...រំលឹកមកវិញកាលដែលខ្ញុំយកថវិកាទៅជូនគាត់នៅមន្ទីពេទ្យលោកសង្ឃនោះគឺសភាពជំងឺរបស់គាត់គឺធ្ងន់ធ្ងរណាស់. ពេលនេះសពគាត់មិនទាន់បូជាទេ ដោយសារតែគាត់គ្មានសាច់ញាតិនឹងគ្មានប្រាក់សំរាប់ធ្វើបុណ្យ...

សំរាប់នាងខ្ញុំផ្ទាល់គឺមិនបានទៅចូលរួមបុណ្យសពរបស់គាត់ទេព្រោះនាងឈឺទៅចូលរួមមិនបានបុ៉ន្តែខ្ញុំក៏បានផ្ញើរថវិកាខ្លះៗចូលបុណ្យគាត់ដែរ. បើមិត្តមានចិត្តអាណិតសូមជួយជាថវិកាខ្លះៗតិចក្តីច្រើនក្តីសទ្ធាដើម្បីធ្វើបុណ្យជូនគាត់អោយគាត់ទៅអោយបានស្ងប់សុខ🙏🙏🙏. 0966660944"

Image may contain: indoor
លោកតាម្នាក់ដែល ដេននី ក្វាន់ បានឧបត្ថម្ភ រងគ្រោះដោយសារម៉ូតូបុក ពេលនេះទទួលមរណៈភាពហើយ
Image may contain: 1 person, sleeping and indoor
លោកតាដែលដេននី ក្វាន់បានឧបត្ថម្ភ
Image may contain: 2 people, indoor
លោកតាដែលដេននី ក្វាន់បានឧបត្ថម្ភ
Image may contain: 1 person, sitting
លោកតាដែលដេននី ក្វាន់បានឧបត្ថម្ភ
Image may contain: 1 person, sitting, bedroom and indoor
លោកតាដែលដេននី ក្វាន់បានឧបត្ថម្ភ
Image may contain: 1 person, sitting, standing and indoor

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor