Sponsor

រដ្ឋផ្លរីដា៖ បុរសម្នាក់គួរឱ្យកត់សម្គាល់ដែលបានរក្សាជីវិតរបស់ខ្លួនផុតពីការបាញ់ប្រហារ ទៅ​លើ​មនុស្ស​ជាច្រើន​ បណ្ដាលឱ្យមនុស្សស្លាប់នៅព្រលានយន្តហោះហូលីវូដ នៅរដ្ឋ Florida សហរដ្ឋ​អាមេរិក​។ យោងតាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន​ CNN បានឲ្យដឹងថា ការ​បាញ់ប្រហារ​នេះ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោចណាស់០៥នាក់ និង​របួស​០៨នាក់ផងដែរ ខណៈ​ជន​ជា​ខ្មាន់កាំភ្លើងបើកការបាញ់ប្រហារសាន់ត្យាហ្គោ Esteban កាលពីថ្ងៃសុក្រទី០៦មករា២០១៧ម្សិលមិញនេះ។

យោងតាម​ការ​រៀបរប​របស់​លោក Frappier បានប្រាប់ CNN ថាកុំព្យូទ័រយួរដៃរបស់លោក នៅក្នុងកាបូបស្ពាយអាចរងគ្រាប់កាំភ្លើងពីការបាញ់ប្រហារ ជួយ​ជីវិត​គាត់​គ្រាន់តែ​របួស​ដោយសារ​គាត់​បាន​ធ្លាក់​ពី​ជាន់ទី១នៃអាគារ​ប្រលានរថហោះ​នោះ។

ប្រភពឲ្យដឹងថា ខ្មាន់កាំភ្លើងវ័យ ២៦ឆ្នាំរូបនេះបានស្ថិតនៅពីក្រោយការបាញ់ប្រហារបណ្ដាលឱ្យមនុស្សស្លាប់នៅដារដ្ឋផ្លរីដា Lauderdale ហូលីវូដព្រលានយន្តហោះនោះ គឺជាទាហានជើងចាស់ធ្លាប់ធ្វើសង្គ្រាមនៅអ៊ីរ៉ាក់គាត់បានទទួលរងបញ្ហាសុខភាពផ្លូវចិត្ត និង​(សរសៃ​ប្រសាទ​)។

ក្រោយពី​ការ​បាញ់ប្រហារ​ បុរស​ដែល​រួច​ជីវិត​នោះបាន​ផ្ដល់កាបូបរបស់គាត់ឲ្យទៅ FBI សម្រាប់ធ្វើការការស៊ើបអង្កេតពួកគេរកឃើញគ្រាប់កាំភ្លើងនៅក្នុងហោប៉ៅនៃកាបូប៕ 

ដោយ៖ (អ៊ង នី​) 

បុរសដែលរួចជីវិតពីការបាញ់ប្រហារ
ជនដៃដល់ដែលបាញ់ប្រហារ(ស​ង្ស័យមានវិបត្តិផ្លូវចិត្ត)

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor