
រថភ្លើងនឹងរថភ្លើងបានបុកគ្នាក្នុងទិសដៅស្របពីកំពង់សោមទៅភ្នំពេញ ក្នុងខណៈរថភ្លើង១គ្រឿងកំពុងឈប់សំចតនៅចំនុចរ៉ារថភ្លើង ក្នុងភូមិបឹងវែងឃុំវាលររេញ ស្រុកព្រៃនប់កាលពីព្រឹកម៉ោង៩ ថ្ងៃទី០៧មករាឆ្នាំ២០១៧នេះ។
ក្នុងគ្រោះថ្នាក់នេះបានបណ្តាលឲស្ត្រីជាបុគ្គលិករថភ្លើងអង្គុយខាងមុខរបួសត្រង់ចិញ្ចើមមធ្យម ។ មូលហេតុរថភ្លើងធ្វើតំណើពីក្រោយហ្វាំងមិនស៊ី(អត់ខ្យល់)ទៅបុកគូតពីក្រោយរថភ្លើងឈប់ អ្នកបើកបររថភ្លើងឈ្មោះយូ គឺមសាន មានអាយុ 50ឆ្នាំរស់នៅភូមិ/ឃុំប្រទះឡាងខណ័ដង្កោភ្នំពេញ របួសម្នាក់ក្នុងហេតុការណ៍នេះបណ្តាលឲស្ត្រីម្នាក់ ឈ្មោះសៅ សុផល អាយុ38 ភូមិប្រាសាទឃុំលាយបូ ត្រាំកកុ តាកែវមានរបួសចំត្រង់ចិញ្ចើមស្រាល។

ផ្តល់សិទ្ធិដោយVD7News.com