Sponsor

ខេត្តព្រះសីហនុ៖ កាលពីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧កន្លងទៅនេះកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានបន្តប្រតិបត្តិការរបស់ខ្លួនបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ជាបន្តបន្ទាប់ ដោយធ្វើការចាប់ខ្លួនជនសង្ស័យ០៦នាក់ ភាគច្រើនជាជនជាតិវៀតណាម ដោយដកហូតថ្នាំញៀន២២កញ្ចប់ ម៉ូតូ២គ្រឿង ព្រមទាំងសម្ភារជាច្រើនផ្សេងទៀត។

យោងតាមមេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ ហេង ប៊ុនទី បានបញ្ជាក់នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះថា ករណីទី១ នៅវេលាម៉ោង១០និង៤០នាទី​ថ្ងៃទី​១៧មករា កម្លាំងរបស់លោក បានចុះឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖

ទី១-ឈ្មោះ អេង វី  ភេទប្រុស អាយុ១៨ឆ្នាំមុខរបរជាងភ្លើង។ទី២-ឈ្មោះ វង់ វិសាល  ភេទប្រុសអាយុ២២ឆ្នាំ មុខរបរត់ម៉ូតូឌុប។ ក្រោយការចាប់ខ្លួនជនសង្ស័យទាំង០២នាក់ កម្លាំងអាវុធហត្ថ បានចាប់យកវត្ថុតាងរួមមាន ៖ម្សៅសថ្លា១កញ្ចប់តូច ព្រមទាំងឧបករណ៍ជក់ជាច្រើនផ្សេងទៀត។

-ករណីទី២ នៅវេលាម៉ោង១៧:៤០នាទី កម្លាំងរបស់លោក បានចុុះឃាត់ខ្លួនជនសង្ស័យ ចំនួន០៤នាក់រួមមាន៖ទី១-ឈ្មោះ ម៉េង សុខហេង ភេទប្រុសអាយុ២០ឆ្នាំ ។ទី២-ឈ្មោះ សាន ធារិន ភេទ ប្រុស អាយុ ២០ឆ្នាំ។ទី៣-ឈ្មោះ នេត គឹមហុង ភេទស្រី អាយុ១៩ឆ្នាំ។ទី៤-ឈ្មោះ វ៉ាន់ ស្រីពៅ ភេទស្រី អាយុ២៤ឆ្នាំ។

ក្រោយការចាប់ខ្លួនកម្លាំងអាវុធហត្ថ បានដកហូតម្សៅសថ្លា២១កញ្ចប់ ម៉ូតូ០២គ្រឿង ព្រមទាំងសម្ភារជក់ជាច្រើនផ្សេងទៀត។

លោកឧត្តមសេនីយ៍ ហេង ប៊ុនទី បានថ្លែងថា ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា កម្លាំងរបស់លោក បាននិងកំពុងបន្តស្រាវជ្រាវបង្ក្រាបករណី​គ្រឿងញៀន​នេះ ដូចភ្លៀងរលឹមកាន់តែខ្លាំងឡើង ដើម្បីរក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់តាមមូលដ្ឋាន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងការិយាល័យជំនាញ កំពុងអនុវត្តនិតិវិធីបន្ត៕

វីដេអូ៖

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor