Sponsor
អ្នកណា​មិន​រន្ធត់​ចិត្ត​ !! បើកូន​លង់ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម​ដល់ទៅ២នាក់​

ខេត្តស្ទឹងត្រែង៖ កាលពីវេលម៉ោង១និង៣០នាទីថ្ងៃទី១៧ មករា ២០១៧ម្សិលមិញនេះ មានករណីក្មេងជំទង់ប្រុស-ស្រី០២នាក់បង-ប្អូនលង់ទឹកស្រះស្លាប់គួរឲ្យសង្វេគ ដែលស្ថិតនៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ ជនរងគ្រោះម្នាក់ឈ្មោះ ខុន ចាន់ឌី ភេទស្រី អាយុ១៨ឆ្នាំ និងម្នាក់ឈ្មោះ ខុន សុខណាន ភេទប្រុស អាយុ ១៣ឆ្នាំ ជាបងប្អូនបង្កើត ។ ពុំទាន់មានព័ត៌មានផ្លូវការណាមួយ បញ្ជាក់ពីមូលហេតុករណីក្មេងជំទង់ពីរបងប្អូនលង់ទឹកស្រះស្លាប់នោះ ច្បាស់លាស់នៅឡើយទេ ។

ការសន្និដ្ឋានជំហ៊ានដំបូងថា បើសិនជាករណីលង់ទឹកស្រះស្លាប់មែន អាចប្អូនប្រុសលង់មុន ហើយបងស្រីចុះជួយស្រង់ បណ្តាលឲ្យស្លាប់ទាំងពីរនាក់ ៕

រូបភាព
រូបភាព
រូបភាព
រូបភាព

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor