Sponsor

ចំណង​ស្នេហា​ធ្វើឲ្យ​មនុស្ស​ពិបាកនឹង​​ថា​ ល្អ​ឬ​អាក្រក់ ​ខុស​ឬ​​ក៏ត្រូវ​​ណាស់​ នៅ​ពេល​មាន​ស្នេហា​ខុស​វ័យ​​ដូច​​​រូប​ថត​ពីរ​សន្លឹក​នេះ​អញ្ចឹង​ ដែល​ធ្វើ​ឲ្យ​មិត្ត​អ្នកលេង​ក្នុង​សង្គម​ជា​ច្រើន​កំពុង​ចូល​ Comment ជា​បន្ត​បន្ទាប់​ ក្រោម​ប្រធាន​បទ​ "អាយុ​គ្រាន់​តែ​ជា​តួលេខ​តែ​ប៉ុណ្ណោះ ​ក្ដី​ស្រលាញ់​ទើប​ជា​រឿង​សំខាន់"

ប្រធាន​បទ​ដែល​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ​ AH Poy Kh បាន​ដាក់​ឲ្យ​នេះ បាន​ធ្វើឲ្យ​មិត្ត​​​ដែល​មិន​​គាំទ្រ​នោះ​ចូល​ Comment ​ថា​​ ស្នេហា​នេះ​អាច​ជា​​ត្រូវ​ទឹក​លុយ​មោហ៍​បាំង​ច្រើន​ជាង​ការ​ស្រឡាញ់​ពិត​ប្រាកដ​ ឬ​ហៅថា ​មាន​​លុយ​អាច​ទិញ​ស្នេហា​បាន​ ទោះ​វ័យ​ចំណាស់​ប៉ុណ្ណា​ក៏​ដោយ​។​

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​នៅ​មិន​ទាន់​ចប់​ឡើង ពីព្រោះ​មាន​​មិត្ត​ខ្លះ​ដែល​គាំទ្រ​ប្តី​ប្រពន្ធ​ខុស​វ័យ​ខាងលើ​បាន​ចុច​Like រាប់ពាន់​ ឬ (រាប់​សិប​ K) ដោយ​​អម​ជាមួយ​នឹង​ពាក្យ​ចូល​ Comment ​ឆ្លើយ​ឆ្លង​​​ថា​ "នេះ​បាន​ហៅថា ​ចាស់​មាន​សំណាង​ ពី​ព្រោះ​បាន​ប្រពន្ធ​ក្មេង​ ប្រសិន​បើ​គាត់​យក​ចាស់​ដូច​គ្នា​មិន​ដឹង​ពី​ណា​មើល​ថែ​ពី​ណា​នោះ​ទេ!​ ​ហើយ​មួយ​ចំនួន​ទៀត​បាន​ក៏​ជូន​ពរ​ឲ្យ​អ្នក​ទាំង​ពីរ​មាន​សុភមង្គល​ដល់​ចាស់​កោង​ខ្នងផងដែរ​​"។ 

តើ​​​​​​​​​​មិត្ត​គាំទ្រ​ទេ ​​អាយុ​​គ្រាន់​តែ​ជា​តួ​លេខ​​​ហើយ​​ក្ដី​ស្រលាញ់​ទើប​ជា​រឿង​សំខាន់​?​​

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor