Sponsor

ផ្លែ​ស្វាយ​បងប្អូន​អ្នក​​ស្រុក​ស្រអែម ​ខេត្ត​ព្រះវិហារ​ ចំនួន​ ១.១៣៤​ កេះ​ស្មើ​នឹង​ ៦.៥០០​គីឡូក្រាម​ ​នៅ​ម៉ោង​៤:៥០​នាទី​ល្ងាច​ថ្ងៃ​ម្សិលមិញ​ បាន​ជិះ​យន្តហោះ​ QATAR AIRWAY Flights​  ឆ្ពោះ​ទៅ​កាន់​ប្រទេស​បារាំង​ទៀត​ហើយ ​ដែល​ជា​​ជើង​ទី​១១​បើ​គិត​ចាប់​តាំង​ពី​រដូវ​ប្រមូល​ផល​ផ្លែ​ស្វាយ ​ខែ​វិច្ឆិកា ឆ្នាំ​២០១៦​ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​។ នេះ​បើ​តាម​ហ្វេសប៊ុក​ Mong Reththy​ Group ​Co.,Ltd​។​

ផ្លែស្វាយ​ដែល​បាននាំ​ចេញ​នៅ​បារាំង​នេះ ​គឺ​ស្ថិត​នៅក្រុមស្លាកយី​ហោ​​​ក្រុមហ៊ុន KINGDOM FRUITS INTERNATIONAL គឺជាក្រុមហ៊ុន បុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប​។​

ដូច្នេះ​សូម​បងប្អូន​បន្ត​យកចិត្ត​ទុក​ដាក់​ការ​ថែរក្សា​​​ ដំណាំ​ផ្លែ​ស្វាយ​របស់​បង​ប្អូន​បន្ត​ទៀត ដើម្បី​ទទួល​បាន​ទិន្នផល​ល្អ​ស្រប​តាម​ស្តង់ដារ​ផ្លែ​ស្វាយ​ ដែល​ជា​កត្តា​មួយ​ធ្វើឲ្យ​បងប្អូន​ទទួល​បាន​តម្លៃ​ខ្ពស់​ក្នុង​ការ​លក់​ចេញ​និង​ងាយ​រក​ទីផ្សារ​៕​

Image may contain: outdoorImage may contain: 2 people, people sittingImage may contain: foodImage may contain: airplaneImage may contain: one or more peopleImage may contain: foodImage may contain: 1 person, table, indoor and foodImage may contain: 1 person, fruit and foodImage may contain: sky and outdoor

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor