ខេត្តបាត់ដំបង៖ ក្រុមក្មេងទំនើងជិត៦០នាក់ត្រូវបានសមត្ថកិច្ចក្រុងបាត់ដំបងចុះបង្ក្រាបប្រមូលបានកាលវេលាម៉ោង០០:២០នាទីឈានចូលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បន្ទាប់ពីកងកម្លាំងបានចេញប្រតិបត្តិការល្បាតតាមទីសាធារណៈក្នុងក្រុងបាត់ដំបង ដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋ។
បើតាមសមត្ថកិច្ចក្រុមបង្ការបង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា ក្នុងប្រតិបត្តិការចេញបង្ក្រាបនេះ សមត្ថកិច្ចបានធ្វើការនាំខ្លួនក្មេង ទំនើងចំនួន ៥៦នាក់ មកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរស្រាវជ្រាវ ដោយក្នុងនោះមាន៖
១- ក្រុមក្មេងទំនើង ជិះម៉ូតូជាក្រុមស្រែកឡូឡាតាមផ្លូវសាធារណៈ
២- ក្រុមក្មេងទំនើងស្រវឹងជិះម៉ូតូបង្កភាពអានាធិបតេយ្យតាមផ្លូវ
៣- ក្រុមក្មេងទំនើងប្រមូលផ្ដុំបក្សពួកពពាក់ពពូននៅលើសួនច្បារ។ ជាលទ្ធផលបឋមនៃការសាកសួរស្រាវជ្រាវក្នុងចំណោមនោះមានក្មេងទំនើងខាងលើមាន ២២នាក់បានប្រើប្រាស់គ្រឿងញៀន៕
ផ្តល់សិទ្ធិដោយ៖KQUBE