
របាំបុរាណខ្មែរបែបទំនើបដែលស្នាដៃល្អឯករបស់កូនខ្មែរ "ទន្លេកោងមួយ" នឹងធ្លាប់គ្រងតំណែងជ័យលាភីស្នាដៃឆ្នើមទាំង១០ ក្នុងការសម្ដែងនៅមហោស្រពសិល្បៈដ៏ល្បីមួយនៅទីក្រុង ញូយ៉ក សហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៣ ដែលមានកម្មវិធីជាច្រើនរបស់ប្រទេសផ្សេងៗបានចូលរួមនោះ ដោយក្នុងនោះក៏មាន កម្មវិធីបុណ្យរដូវកាលកម្ពុជា (Festival Season of Cambodia) ផងដែរ។
"ទន្លេកោងមួយ" ជារបាំបុរាណខ្មែរបែបទំនើប ស្តែងពីសេចក្តីសង្ឃឹមរបស់កូនក្រមុំក្រីក្រម្នាក់ ដែលត្រូវបានបំផ្លាញដោយក្រពើដ៏កំណាចមួយ។ ស្នេហាផ្អែមល្ហែមប្រែក្លាយជាការប្រយុទ្ធសងសឹក។ នៅទីបញ្ចប់ តើមានអ្វីដែលនៅរង់ចាំនាង?

ដើម្បីជ្រាបច្បាស់សូមទៅទស្សនា ក៏ដូចជាចូលរួមគាំទ្រស្នាដៃកូនខ្មែរមួយនេះរបស់ក្រុមសិល្បៈ សុភីលីនទាំងអស់គ្នា នៅសាលសន្និសីទចតុម្មុខ នាថ្ងៃសុក្រ ទី៣១ ខែមីនា ដល់ ថ្ងៃអាទិត្យ ទី២ មេសា ឆ្នាំ២០១៧នេះ។ សំបុត្រមានលក់សាលចតុម្មុខចាប់ពីថ្ងៃនេះរហូតដល់សម្តែង។
ផ្ដល់សិទ្ធិដោយ៖KQUBE