
រាជធានីភ្នំពេញ៖ បុរសចំណាស់ដែលជាក្តីសង្ឃឹមដ៏ធំរបស់ប្រជាពលរដ្ឋនិងកុមារក្រីក្រកម្ពុជានោះ គឺស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត Beat Richner បានធ្លាក់ខ្លួនឈឺធ្ងន់ហើយក្នុងវ័យ៧០ឆ្នាំ ហើយពេលនេះលោកវេជ្ជបណ្ឌិតក៏កំពុងតែទទួលការសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យមួយក្នុងប្រទេសស្វីស។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានមួយរបស់មន្ទីរពេទ្យមនុស្សធម៌ដ៏ធំនៅកម្ពុជាគន្ធបុប្ផាដែលចេញផ្សាយកាលពីយប់មិញ។
តាមចុះសេចក្ដីប្រកាសចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះ បានបញ្ជាក់ទៀតថា ទន្ទឹមនឹងការធ្លាក់ខ្លួនឈឺធ្ងន់របស់លោកវេជ្ជបណ្ឌិត Beat Richnerនេះ លោកនឹងមិនអាចគ្រប់គ្រងមន្ទីរគន្ធបុប្ជាទៀតទេហើយលោកនឹងលាលែងពីតំណែងនិងផ្ទេរទៅឲ្យលោកវេជ្ជបណ្ឌិត Peter Studer ដែលជាអនុប្រធានមន្ទីរពេទ្យនាពេលបច្ចុប្បន្ន។
យ៉ាងណាក៏ដោយ មន្ទីរពេទ្យគន្ធបុប្ផាបានអះអាងឲ្យដឹងទៀតថា បើទោះបីលោកវេជ្ជបណ្ឌិត Rechner ធ្លាក់ខ្លួនឈឺធ្ងន់យ៉ាងណាក្តី តែមន្ទីរពេទ្យនៅតែដំណើរការជាធម្មតាជាមួយបុគ្គលិកប្រមាណ ២,៥០០រូប។

ផ្ដល់សិទ្ធិដោយ៖KQUBE