
រាជធានីភ្នំពេញ៖ នៅមុននេះបន្តិច មានករណីផ្ទុះឡកម្ដៅនៅរោងចក្រ ស៊ិនតៃ ហោះខ្ទាត់ចេញប្រមាណជាង១០០ម៉ែត្រ សង្កត់កម្មការិនីរោងចក្រម្នាក់ និង៧នាក់រងរបួស។ ករណីនេះបានកើតឡើងនៅម៉ោងប្រមាណជាង១១ព្រឹកថ្ងៃទី២២ខែមីនា ឆ្នាំ២០១៧នេះ ដែលស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
បើតាមស្វាមីស្ត្រីរងគ្រោះបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ គង់ សាមន អាយុ ៤៥ឆ្នាំ មានស្រុកកំណើតនៅឃុំត្រោក ស្រុករមាសហែក ខេត្តស្វាយរៀង ហើយជនរងគ្រោះបានចូលបម្រើការនៅរោងចក្រខាងលើជាច្រើនឆ្នាំមកហើយ។
ផ្ដល់សិទ្ធិដោយ៖KQUBE