ប្រហែលជាស្ត្រីបារាំងម្នាក់នេះហើយ ដែលជាអ្នកទេសចរណ៍ឈ្លើយ និងអន់ចារិកជាងគេលើលោកនេះ បើយោងតាមសកម្មភាព និងទង្វើគ្មានសុជីវធម៌របស់គាត់ទៅ លើបងប្រុសជនជាតិថៃម្នាក់ ពេលធ្វើដំណើរជាមួយគ្នានៅលើឡានក្រុងក្នុងប្រទេសថៃ។ បងប្រុសម្នាក់នេះបានថតជាប់ទាំងអស់នៅសកម្មភាពគួរឲ្យស្អប់ខ្ពើមរបស់អ្នកទេសចរណ៍ជាង៤នាទី។
បុរសរងការប្រមាថនោះមានឈ្មោះថា ណារ៉ុង ថាអូភេនយ៉ា [Narong Thaopanya] បានប្រាប់ឲ្យដឹងថា:
គាត់បានជិះជាមួយអ្នកធ្វើដំណើរជាច្រើននៅលើឡានក្រុង ក្នុងនោះមានស្ត្រីម្នាក់ជាជនជាតិបារាំងដែលអង្គុយនៅពីក្រោយគាត់បានយកជើងរបស់នាងមកដាក់នៅលើក្បាលកៅអី ហើយដោយសារតែឃើញថានេះជាទង្វើមិនសមរម្យ និងស្រោមជើងនាងមានក្លិនមិនល្អទៀតនោះ គាត់បាននិយាយសុភាពថាសូមដាក់ជើងទៅក្រោមវិញទៅ តែបារាំងនេះមិនព្រមស្តាប់សោះ។


ដោយសារតែហួសចិត្តពេកគាត់បាននិយាយបន្តទៀតថា:
- នារីម្នាក់នេះមានមុខមាត់ស្អាត តែគ្មានសុជីវធម៍សោះ ស្រោមជើងរបស់នាងធ្វើឲ្យស្អុយពេលឡាន វាពិតជាប៉ះពាល់ដល់អ្នកដំណើរដ៏ទៃណាស់ ជាពិសេសគឺខ្ញុំតែម្តង។
- តើមានមនុស្សប៉ុន្មាននាក់ដែលមកអង្គុយ និងដាក់ក្បាលនៅលើកន្លែងដែលនាងនេះដាក់ជើង
- តើនាងធ្វើបែបនេះដែរឬនៅក្នុងប្រទេសរបស់ខ្លួន
- នេះជាមេរៀនដល់អ្នកទេសចរណ៍ដ៏ទៃ គួរចេះគោរពប្រជាពលរដ្ឋម្ចាស់ប្រទេស ពេលខ្លួនមកដើរលេងកំសាន្ត៕
មើលសកម្មភាពអ្នកទេសចរណ៍ម្នាក់នេះមើល ថាតើវាយ៉ាងណា:
ប្រភព: dailymail