
ខ្សែប្រយុទ្ធកំពូល Cristiano Ronaldo បានបង្ហាញស្បែកជើងម៉ូដថ្មីមួយជាការរំលឹកក៏ដូចជាអបអរនូវអ្វីដែលអតីតក្រុមចាស់ Manchester United បានផ្ដល់ឲ្យរូបគេដល់សព្វថ្ងៃ។
ទន្ទឹមនឹងការបង្ហាញស្បែកជើងថ្មីនេះដែរ តារាឆ្នើម Real Madrid និងជម្រើសជាតិព័រទុយហ្គាល់រូបនេះបានសម្ដែងនូវក្ដីគោរពស្រលាញ់ចំពោះ Manchester United យ៉ាងខ្លាំង ដោយក្នុងនោះរូបគេក៏បាននិយាយនៅក្នុងវីដេអូឃ្លីបខ្លីមួយថា"ខ្ញុំពិតជារំភើបខ្លាំងណាស់ដែលស្បែកថ្មីរបស់ខ្ញុំចាប់ផ្ដើមដំណើរការប្រើប្រាស់ក្នុងថ្ងៃនេះ ម្យ៉ាងវិញទៀតស្បែកជើងនេះគឺជាការអបអរនៃពេលវេលាដែលខ្ញុំលេងនៅ Manchester United និងចាប់ផ្ដើមពាក់លេខ៧ជាលើកដំបូង"។
គួររំលឹកផងដែរថា ម្ចាស់ពាន Ballon d'Or ៤សម័យកាលរូបនេះ បានចំណាយពេល៦រដូវកាលក្នុងទឹកដី Old Trafford អំឡុងពេលនោះរូបគេក៏បានជួយក្រុមឈ្នះពានរង្វាន់ជាច្រើនផងដែរ៕
ប្រភព៖ Mirror
