
ទីក្រុងព្យុងយ៉ាងអះអាងជាថ្មីថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួននឹងនៅតែបន្តអភិវឌ្ឍន៍ ទោះបីជាប្រទេសដែលមានសេដ្ឋកិច្ចខ្លាំងៗទាំងឡាយកាត់ផ្ដាច់ការទូត ដើម្បីសន្តិភាពរបស់ពួកគេក៏ដោយ។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Yonhap នៅថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០១៦។
រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានលើកឡើងកាលពីថ្ងៃអាទិត្យថា ការបិទច្រកសេដ្ឋកិច្ច ឬការទូតមិនអាចធ្វើឲ្យប៉ះពាល់ដល់កញ្ចប់ថវិកាជាតិ ក្នុងការអភិវឌ្ឍន៍អាវុធ នុយក្លេអ៊ែរ របស់ខ្លួនបានឡើយ ផ្ទុយទៅវិញកូរ៉េខាងជើងអាចនឹងឈានដល់ដំណាក់កាលចុងក្រោយលើការសម្រេចបានមីស៊ីលផ្លោងឆ្លងទ្វីប IBCM នាពេលដ៏ខ្លីខាងមុខ។
យោងតាមកាសែត Rodong Sinmun របស់កូរ៉េខាងជើងបានចុះផ្សាយឲ្យដឹងថា ទីក្រុងព្យុងយ៉ាងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងលើផ្នែកទំនើបកម្ម ទៅមីស៊ីលផ្លោង ក្នុងគោលបំណងពង្រឹងប្រព័ន្ធការពារជាតិ ស្របពេលដែលតានតឹងជាមួយរដ្ឋាភិបាលអាមេរិក កូរ៉េខាងត្បូង នៅលើឧបទ្វីបកូរ៉េ។
កាសែតខាងលើបានដកស្រង់សម្ដីរបស់មេដឹកនាំថា "កងកម្លាំងនុយក្លេអ៊ែរការពារខ្លួន កូរ៉េខាងជើងគឺមិនស្ថិតនៅក្រោមការចរចាណាមួយឡើយ"។
គួរបញ្ជាក់ផងដែរថា បើតាមការអះអាងខាងលើ កូរ៉េខាងជើងទំនងជាគ្មានការព្រួយបារម្ភចំពោះដាក់ទណ្ឌកម្មពីប្រទេសជិតខាងឡើង សូម្បីសហរដ្ឋអាមេរិក ម្យ៉ាងទៀតទីក្រុងព្យុងយ៉ាងធ្លាប់មានប្រវត្តិសាស្ត្រប្រើសិទ្ធិផ្ដាច់ការរបស់ខ្លួន ក្នុងការបាញ់សាកល្បងអាវុធច្រើនជាងគេ ខណៈដែលមានជម្លោះ។ តែយ៉ាងណាមិញកូរ៉េខាងជើងត្រូវបានគេចាត់ទុកជា តំបន់នយោបាយភូមិសាស្ត្រ ដែលពិបាកបំផុតក្នុងការធ្វើសង្គ្រាម៕
