
សិល្បៈ ៖ បទ "ខូចចិត្តត្បិតព្រាត់អូន" ដ្បិតតែជាបទចម្រៀងជំនាន់ដើមត្រូវបានលោក ខេមរៈ សេរីមន្ត លើកយកមកច្រៀងជាថ្មីក្តី ប៉ុន្តែបទមួយនេះនៅតែទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន ព្រោះតែបទនេះបានរៀបរាប់ពីរឿងស្នេហា ព្រាត់ប្រាសសោកសង្រេង គួបផ្សំនិង Melody ទាក់អារម្មណ៍ផងនោះ ទើបបទនេះនៅតែដក់ជាប់បេះដូងអ្នកស្ដាប់។ ជាពិសេសនៅពេលតារាចម្រៀងដំឡេងពីរោះលោក ខេមរៈ សេរីមន្ត បកស្រាយផងនោះទើបបទនេះល្បីកាន់តែខ្លាំង។
ស្របពេលដែល Trailer MV បទចម្រៀងដដែលនេះបានចេញនៅលើ Page Sunday Production កាលពីយប់មិញមកដល់ម៉ោង១០ព្រឹកថ្ងៃនេះ មានអ្នកចូលទស្សនាច្រើន រហូតដល់ 58K Views។ ដោយឡែកសាច់រឿង និងការសម្ដែងទៀតសោត MV បទនេះកាន់តែទាក់អារម្មណ៍អ្នកទស្សនាថែមទៀត៕


