Sponsor
Pisey

រាជធានី​ភ្នំពេញ​៖ ​​ក្រោយ​​មាន​ភ្លៀង​ធ្លាក់​ជា​បន្ត​បន្ទាប់​ទៅ​ស្ទើរ​ទូទាំង​ប្រទេស​កម្ពុជា​​​ ​​​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ​ខែ​កក្កដា​​នេះ​​ ប្រមុខរដ្ឋាភិបាល​កម្ពុជា​ រួម​ទាំង​រដ្ឋបាល​រាជធានី​ខេត្ត ​បាន​​​​សេចក្តី​ជូន​​ដំណឹង​ជា​ហូរហែរ​ ដើម្បី​​ក្រើន​រំលឹក​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​មាន​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំនន់​ទឹក​ភ្លៀង​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន​​។​​

​ជាក់​ស្តែង​​​​ស្ថាន​កម្ពស់​ទឹក​ទន្លេ​ក៏​មាន​ការ​កើន​ឡើង​​​​ឥត​ឈប់​ ដែល​ធ្វើឲ្យ​ភូមិ​ឃុំ​មួយ​ចំនួន​​​​នៅក្នុង​ខេត្ត​ភូមិ​ភាគ​ជើង​និង​ភាគ​និរតី​​​ ​មាន​ដូចជា ​ខេត្ត​ឧត្តរមានជ័យ ​​ព្រះវិហារ ​ក្រចេះ​ ស្ទឹងត្រែង ​បន្ទាយមានជ័យ ​កំពង់ចាម​ កំពត​ និង​ខេត្ត​មួយ​ចំនួន​ទៀត​​បាន​និង​​​កំពុង​​វាយប្រហារ​ដោយ​សារ​ជំនន់​ទឹកភ្លៀង​នេះ​។​​​​

ដោយឡែក​បើតាម​ការ​​ប្រកាស​របស់​ក្រសួង​ធនធាន​ទឹក​ បាន​អោយ​ដឹង​ថា​ ក្នុង​រដូវ​វស្សា​ឆ្នាំនេះ​កម្ពុជា​អាច​នឹង​ទទួល​រង​នូវ​ឥទ្ធិពល ​ENSO​ Neutral​ Condition ​ដែល​បង្ក​អោយ​មាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​មធ្យម​ទៅ​ច្រើន​ ដែល​ធ្វើ​អោយ​ទឹក​ក្នុង​អាង​ទន្លេ​មេគង្គ​ និង​ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាំង​មូល​មាន​ការ​កើន​ឡើង។ ដូច្នេះ​សូម​បងប្អូន​មាន​​ប្រុងប្រយ័ត្ន​ខ្ពស់​ ជាពិសេស​កុំ​ឲ្យ​ក្មេង​ៗ​តែ​ម្តង ដើម្បី​ជៀស​វាង​មាន​គ្រោះ​ថ្នាក់​ជា​យថាហេតុ​៕

សេចក្ដីប្រកាស
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor