Sponsor
Pisey

បន្ទាប់ពីមានការបង្ហោះរឿងរ៉ាវពីការបែកបាក់រវាង នីឡា និង គូដណ្តឹង​របស់នាង ផ្អើលនៅក្នុងពិភពហ្វេសប៊ុក​យ៉ាងព្រោងព្រាត ដោយសារអ្នកទាំងពីរបានសរសេរ Status ដាក់គ្នា ដែលបង្ហាញពីការបែកបាក់ស្នេហារួចមក វាបានធ្វើអោយមហាជនឆ្ងល់មែនទែន តើហេតុអ្វីក៏ពួកគេ ប្រែជាមានបញ្ហាប្រះឆានិងគ្នាបែបនេះទៅវិញ ។ ឥលូវនេះ លោកតា វ៉ិចទ័រ ដែលជា ឳពុករបស់ នីឡា ក៏បានបញ្ចេញប្រត្តិកម្មចំពោះរឿងនេះផងដែរ បងប្អូនចូលអាន​ប្រត្តិកម្មរបស់ ឳពុក នីឡា រួចវិភាគសាច់រឿងតាមការគួរចុះ ៖

នីឡា បានបង្ហោះសារ និងរូបភាពសរសេរថា ៖ គ្រប់យ៉ាងគឺចប់ សុំទោសដែលមិនអាចកាន់ដៃអ្នកបន្តទៅមុខទៀត អរគុណគ្រប់យ៉ាងដែលបានផ្ដល់អោយ សំណាងល្អណា៎ Reng Sey

គូដណ្តឹងរបស់នាងក៏បានបង្ហោះសារភ្ជាប់ជាមួយរូបភាព សរសេរថា ៖ មិនបាច់សុំទោសទេអូន។ អ្វីដែលអូនធ្វើ គឺត្រឹមត្រូវហើយ ជិតបីឆ្នាំហើយ ដែលយើងស្រឡាញ់គ្នាដោយមិនមានការបង្ខិតបង្ខំពីចាស់ទុំឡើយ ហើយបងក៏មិននឹកស្មានថាមានរឿងបែបនេះចូលមកក្នុងជីវិតបងដែរ។ បងមិនខឹងនឹងអូនទេ ព្រោះបងតែងគិតថាបងមិនសាកសមនឹងអូននោះទេ ទាំងរូបរាងទាំងការងារ។ បងត្រឹមជាមនុស្សប្រុសធម្មតាម្នាក់ រូបរាងក៏មិនស្អាត មិនទាន់សម័យ អត់ចេះ sweet អីដូចគេនោះទេ។

ត្រឹមជានាក់រកស៊ីធម្មតាម្នាក់ ទំរាំបានលុយគេ អត់ងងុយ ស្អុយភ្នែក ញើសហូរដាបខ្លួនមិនសាកសមអីនឹងអូនជាតារាល្បី ស្អាត មានគេស្រឡាញ់គាំទ្រច្រើន។ អូនដឹងហើយតាំងពីភ្ជាប់ពាក្យមកទល់នឹងពេលនេះ បងតែងតែត្រូវគេរិះគន់ប្រមាថតិះដៀលថាបងចេះថាបងចុះ តែបងមិនដែលខ្វល់ទេ ព្រោះវាមិនមែនជាការពិត។ បងតែងតែខំប្រឹងប្រែងរកស៊ីទាំងឈឺទាំងជា ព្រោះចង់សំរេចគោលដៅមុនពេលយើងរៀបការ។

តែគ្រប់យ៉ាងវារលាយអស់ហើយ។ ពេលអត់ពីបងត្រូវធ្វើជាក្មេងល្អណា ក្មេងក្បាលរឹងជូនពរឱ្យអូនជួបមនុស្សល្អ និងសាកសមនឹងអូន។ ធ្វើមិចបើនិស្ស័យពួកយើង បានត្រឹមគូដណ្តឹង

លោកតាវិចទ័រ ជាឳពុករបស់នីឡា បានបង្ហោះសារប្រត្តិកម្មទៅកាន់កូនៗថា ៖ បើនៅតែមិនយល់ចិត្តគ្នាអញ្ចឹងអនាគតមិនដឹងទៅយ៉ាងណាទេ? កូនៗទាំងអស់គ្នាត្រូវសំរេចចិត្តអោយច្បាស់ អោយរឹងមាំ។តើពួកកូនត្រូវទៅខាងប៉ារឹក៏ទៅខាងម៉ាក់? តែបើប៉ាវិញ ប៉ាដឹងតែទៅជាមួយម៉ាក់កូនឯងហើយ។

លោក រង្សី និងនីឡា
លោក រង្សី និងនីឡា
លោក រង្សី និងនីឡា
លោក រង្សី និងនីឡា
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor