Sponsor
Pisey

នេះ​ជា​ជោគជ័យ​លើក​ដំបូង​ ដែល​ប្រទេស​អីុរ៉ង់​ បាញ់​សាកល្បង​គ្រាប់​រ៉ុកកែត​​ ដែល​ផ្ទុក​ផ្កាយរណប​ខ្នាត​តូច​ ដើម្បី​សិក្សា​នៅ​លើ​គន្លង​គោចរ​ផែនដី​។ បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ រុស្ស៊ី​ (RT) បាន​ចេញ​ផ្សាយ​នា​យប់​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៧ ខែ​កក្កដា​ ឆ្នាំ​២០១៧។

ទូរទស្សន៍​រដ្ឋាភិបាល​មជ្ឈមណ្ឌល​អីុរ៉ង់​ បាន​ប្រកាស​ឲ្យ​ដឹង​ថា​ មជ្ឈមណ្ឌល​អវកាស​ អីុម៉ាមខីមីនី​ (Imam Khomeini Space Centre) បាញ់​សាកល្បង​យាន​គ្រាប់​រ៉ុកកែត​ Simorgh (Phoenix) ដែល​ផ្ទុក​ផ្កាយរណប​មាន​ទម្ងន់​រហូត​ដល់​ ២៥០គីឡូក្រាម​ បញ្ជូន​ទៅ​ក្នុង​តារា​វិថី​ដែល​មាន​ចម្ងាយ​ ៥០០គីឡូម៉ែត្រ​ ពី​ផែនដី​។ 

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ឆ្នាំ​២០១៦ មន្ត្រី​យោធា​រុស្ស៊ី​ និង​អាមេរិក​ បាន​រាយការណ៍​អំពី​ការ​បាញ់​សាកល្បង​ទំនង​ជា​បញ្ចប់​ដោយ​សារ​តែ​បរាជ័យ​ ចាប់​តាំង​ពី​អីុរ៉ង់​មិន​បាន​ប្រកាស​ជា​ផ្លូវការ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor