Sponsor
Pisey

នាវា​ផ្ទុក​យន្តហោះ​សេរី​ថ្មីរបស់​​អង់គ្លេស​ នឹង​ត្រូវ​ដាក់​ពង្រាយ​ក្នុង​តំបន់​កំពុង​មាន​ជម្លោះ​ ស្រប​ពេល​ដែល​ភាព​តានតឹង​ដែន​សមុទ្រ​មាន​ការ​កើន​ឡើង​រវាង​ប្រទេស​ទាំង​ពីរ​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ អង់គ្លេស​ (express)​ បាន​ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​សុក្រ​ ទី​២៨ ខែ​កក្កដា ឆ្នាំ ២០១៧។

រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​ចក្រភព​អង់គ្លេស​លោក Boris Johnson បាន​បង្ហាញ​ពី​នាវា​ផ្ទុក​យន្តហោះ​ COLOSSAL​ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ ដើម្បី​បង្ហាញ​ពី​ការ​គាំទ្រ​របស់​ចក្រភព​អង់គ្លេស​ សម្រាប់​សិទ្ធិ​នាវាចរណ៍​ក្នុង​ដែន​ទឹក​អន្តរជាតិ​ នៅ​ពេល​ដែល​ប្រទេស​ចិន​កំពុង​ព្យាយាម​ទាមទារ​សមុទ្រ​ចិន​ខាង​ត្បូង​ជា​របស់​ខ្លួន​។ 

ទន្ទឹម​នឹង​នេះ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​លោក​ Geng Shuang​ បាន​អះអាង​ថា​ "មូលដ្ឋាន​ទ័ព​ដែល​បាន​កសាង​នៅ​លើ​កោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ គឺ​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប៉ុនប៉ង​ឈ្លានពាន​ពី​ប្រទេស​ណា​មួយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អធិបតេយ្យភាព​ និង​សន្តិសុខ​របស់​ខ្លួន​"

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor