
ប្រទេសរុស្ស៊ី និងចិន បានបង្កើតផែនការ ដើម្បីបញ្ចប់ការគំរាមកំហែងម្ដងហើយម្ដងទៀតរបស់កូរ៉េខាងជើងហើយកំពុងជំរុញឲ្យសហរដ្ឋអាមេរិកចូលរួមជាមួយពួកគេ។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន អង់គ្លេស (Express) បានចុះផ្សាយនាព្រឹកថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០១៧។
មន្ត្រីការទូតរុស្ស៊ីលោក Sergei Lavrov បានទទូចដល់កូរ៉េខាងជើង និងសហរដ្ឋអាមេរិក ឲ្យចុះហត្ថលេខាលើផែនការមួយ ដែលត្រូវបានដាក់ឲ្យរួមគ្នាដោយរុស្ស៊ី និងចិនដែលនឹងបង្ខំអោយកូរ៉េខាងជើងបញ្ឈប់ការសាកល្បងមីស៊ីលរបស់ខ្លួន និងផ្អាកការធ្វើសមយុទ្ធយោធារួមគ្នាដែលធ្វើឡើងដោយកូរ៉េខាងត្បូង និងអាម៉េរិក។
យោងតាមអ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោនលោក Christopher Logan បានប្រាប់ឲ្យថា សមយុទ្ធរួមគ្នាជាមួយកូរ៉េខាងត្បូង Ulchi-Freedom Guardian ដែលនឹងធ្វើឡើងជារៀងរាល់ឆ្នាំ ហើយគេរំពឹងថា វាអាចជួយកាត់បន្ថយភាពតានតឹងជាមួយទីក្រុងព្យុងយ៉ាង និងចាប់ផ្ដើមនៅថ្ងៃទី២១ ខែសីហាខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា ប្រធានាធិបតីកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានគំរាមសហរដ្ឋអាមេរិក ទាក់ទងនឹងការវាយប្រហារមីស៊ីលឆ្លងទ្វីប Hwasong-12 ចំនួន ៤គ្រាប់លើមូលដ្ឋានទ័ពអាមេរិកនៅក្បែរកោះ ហ្គាម៕

