
វៀងចន្ទន៍-ឡាវ៖ កម្ពុជា-ឡាវ បានព្រមព្រៀងបានដកកងទ័ពនៃប្រទេសទាំងពីរចេញពីតំបន់វិវាទ ទៅមូលដ្ឋានផ្ទាល់ខ្លួនវិញឲ្យអស់ ដើម្បីបន្ធូរបន្ថយស្ថានការណ៍ប្រឈមមុខដាក់គ្នានៃទ័ពប្រទេសពីរ ដោយមិនឲ្យបំផុត ព្រឹកថ្ងៃស្អែក។ នេះបើតាមការប្រកាសព័ត៌មានរួមគ្នារបស់នាយករដ្ឋមន្ត្រីកម្ពុជា និង នាយករដ្ឋមន្ត្រីឡាវ លើបញ្ហាព្រំដែនប្រទេសទាំងពីរ។
បន្ទាប់ពីដកទ័ពនេះ ប្រទេសកម្ពុជានឹងប្រើប្រាស់ការទូត ដើម្បីដោះស្រាយបញ្ហាដែលនៅមានសេសសល់ ដោយប្រមុខការទូតនៃប្រទេសទាំងពីរ នឹងជួបពិភាក្សាគ្នារហូតសម្រេចជាលទ្ធផលផ្លែផ្កាល្អ ដើម្បីជាប្រយោជន៍នៃប្រជាជនប្រទេសទាំងពីរ។