Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រឿងតូចមួយសោះ ធ្វើឲ្យគ្រួសារ២ រស់នៅ​ក្នុងភូមិផ្ទះជាប់ជញ្ជាំងគ្នា ផ្តើមចេញពីកៅអីជ័រមួយ រហូតដល់ដំឡើងសរសៃកដាក់គ្នា ឈានដល់ផ្ទុះហឹង្សា បង្កឲ្យផ្អើលសមត្ថកិច្ចចុះទៅអន្តរាគមន៍ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ ក្នុងភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

តាមស្រ្តីម្នាក់ ជាអាជីវករលក់ដូរ គ្រឿងបរិក្ខាអគ្គីសនី បានឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុន គ្រួសារគាត់ បានទៅសុំខ្ចី កៅអីជ័រមួយ ពីផ្ទះអ្នកជិតខាង (គូទំនាស់) ជាប់ជញ្ជាំងគ្នា យកទៅឲ្យភ្ញៀវអង្គុយ ក្នុងកម្មវិធី ជួបជុំគ្រួសារ មានផឹកស៊ី លុះចប់ហើយ គាត់ក៏បានយកកៅអីជ័រនោះ ទៅសងវិញហើយ ស្រាប់តែនៅថ្ងៃកើតហេតុ ស្រ្តីភាគីម្ខាង ផ្ទះជាប់នោះ មកទារយកកៅអី ធ្វើឲ្យកាត់​ស្រឡាំងកាំង មានកៅអីឯណាឲ្យ បើយកទៅសងវិញហើយ ដោយមិនអស់ចិត្ត គាត់​ក៏​ដើរទៅសួរដល់មុខផ្ទះ ប្រាប់និយាយហេតុផលយ៉ាងណា ក៏គេមិនស្តាប់ ស្រាប់​តែ​កើតជាទំនាស់សម្តី រហូតដល់កូនប្រុស របស់ស្រ្តីភាគីទំនាស់២នាក់ លើកថូកូកាកូឡាមកគប់គ្នា ហើយគេចខ្លួនបាត់ ។

ចំណែកស្រ្តីភាគីម្ខាង មុខរបរអ៊ុតសក់ បានឲ្យដឹងថា ពេលដែលខ្ចីកៅអីជ័រគាត់ហើយ មិនបានយកមកសងវិញទេ លុះសាកសួរកើតជាទំនាស់សម្តីដាក់គ្នាតែម្តង ។

ករណីហិង្សាខាងលើ ត្រូវបានសមត្ថកិច្ចចុះទៅអន្តរាគមន៍ហៅស្រ្តីទាំង២នាក់ ទៅនិយាយសម្របសម្រួលគ្នានៅប៉ុស្តិ៍។ ចំណែកយុវជន២នាក់ សមត្ថកិច្ច នឹង​ហៅមកសាកសួរជាក្រោយ ខណៈកំពុងគេចខ្លួន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor