Sponsor
អាម៉ាប៉ាប៉ាញ៉ូស

បញ្ហាអនាម័យបរិស្ថាននៅតែជាកង្វល់មិនទាន់បានរសាត់ឆ្ងាយនីឡើយ ព្រោះតាមទីកម្សាន្តនានា នៅតែមាន​កាកសំណល់​រាយប៉ាយ​មិនចេះអត់ ឃើញដូច្នេះហើយទើបតារាចម្រៀងរបស់លិតកម្ម ថោន ខេម បានចេញសារបង្ហាញការអប់រំ ដ៏ល្អមួយដាស់តឿនដល់ជនរួមជាតិឲ្យជួយស្រឡាញ់បរិស្ថាន។

នេះគឺជាសាររបស់លោក ខេម ដែលKqube បានចំណងចេញមកផ្សាយបន្ត " ហេតុអ្វីបានបងប្អូនមួយចំនួនចូលចិត្តធ្វើបែបនេះម៉្លេះ រឺមួយក៏ភ្លេចខ្លួន (ពេលដែលពិបាកចិត្តរត់រកសមុទ្រ រត់រកធម្មជាតិ អោយជួយ តែពេលបានសប្បាយ រឺធូរស្បើយ តែងតែបំផ្លាញធម្មជាតិទៅវិញ ) ចូលរួមថែរក្សា និងការពារសម្រស់ធម្មជាតិគ្រប់គ្នាណា គ្មានអ្នកណាស្រលាញ់ប្រទេសយើងជាងយើងនោះទេ"។

ការចេញសារអប់រំបែបនេះមិនមែនជាលើកទីមួយទេ ដែលតារាច្រៀង ខេម បានធ្វើឡើង ហើយព័ត៌មាននេះដ្បិតតែមិនមានការបញ្ជាក់បន្ថែមពីលោក ខេម ក្តី តែសំណេរខាងលើឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ខេម គឺជាតារាច្រៀងមួយរូបគាំទ្រ និងការងារថែរក្សាបរិស្ថានជានិច្ច៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor