
ញ៉ូដេលីៈ ទូរទស្សន៍ CNN បានផ្សព្វផ្សាយកាលពីយប់ថ្ងៃទី២៩ ខែវិច្ឆិកាថា ក្រុមគ្រូពេទ្យ បានព្យាយាមធ្វើការវះកាត់ក្រពះឲ្យបុរសម្នាក់ ក្រោយមករកប្រទះឃើញសុទ្ធតែកាក់ចំនួន២៦៣ និងដែកគោល១០០ដើមនៅក្នុងនោះ ក្រោយពីមានអាការៈចុកពោះ និងចង់ក្អួតចង្អោរ ។
បុរសឈ្មោះ Maksood Khan អាយុ២៨ឆ្នាំ ជាំអ្នករត់តាក់ស៊ី នៅរដ្ឋ Madhya Pradesh ប្រទេសឥណ្ឌា ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ Sanjay Gandhi តាំងពីថ្ងៃទី១៩ ខែវិច្ឆិកាម្ល៉េះ ។
វេជ្ជបណ្ឌិតទទួលបន្ទុកជាប្រធានផ្នែកវះកាត់ បានប្រាប់ដល់ទូរទស្សន៍ CNN ថា "រកឃើញកាក់ចំនួន២៦៣ និងដែកគោលចំនួន១០០ដើម ។ ការវះកាត់ប្រើពេលអស់៣ម៉ោង"៕


