Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្មេងស្ទាវ ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក ឃាត់ខ្លួនបានភ្លាមៗ ខណៈកំពុងដេញតាមវាយ​យុវជនប្រុសស្រី៣នាក់  កាលពីវេលាម៉ោង១​និង៣០នាទីយប់រំលងអធ្រាត្រ​ឈានចូលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនសង្ស័យទី១ឈ្មោះ លី រិទ្ធី ភេទប្រុស អាយុ២២ឆ្នាំ ទី២ឈ្មោះ ផល រស្មី ភេទប្រុស អាយុឆ្នាំ  អ្នកទាំងពីរ មុខរបរធ្វើការក្រុមហ៊ុន និងស្នាក់នៅ​សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យដូចគ្នា។ ចំណែកជនរងគ្រោះទី១​ឈ្មោះ លាង សេងឃាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅរៀន បច្ចុប្បន្នស្នាក់នៅសង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះទី២ឈ្មោះ សំ ស្រីលីន ភេទស្រី អាយុ២០​ឆ្នាំ មុខរបរនៅផ្ទះ បច្ចុប្បន្នស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ទី៣ ឈ្មោះ ពេជ្រ ចំរើន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនៅផ្ទះ បច្ចុប្បន្នស្នាក់នៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។​​

ជនរងគ្រោះ បានឲ្យ​ដឹងថា មុនពេលកើតហេតុ ពួកគេ​មានគ្នា៣នាក់ ប្រុស២ ស្រីម្នាក់​ ជិះម៉ូតូមួយគ្រឿងម៉ាកឡែត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FM- 8553 ទើបតែចេញពីញុំាអី នៅមុខ​ក្លីប ប្លូឡាញ ហើយបានត្រឡប់មកវិញ ដោយធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ ស្រាប់តែមានក្មេងស្ទាវមួយក្រុម ជិះម៉ូតូជា​ច្រើនគ្រឿង បានស៊ី​ប្លេពីចម្ងាយរហូត ធ្វើឲ្យគាត់​ងាកមើលក្រោយ ពេលនោះ​ក៏មានជនសង្ស័យមាឌធំម្នាក់ ដែល​ជិះម៉ូតូម៉ាក PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FM- 5218 បានជិះមកជិត ហើយនិយាយមក​កាន់ពួកគាត់ថា ពួកហែកមើលមុខអញធ្វើអី ពួកគាត់​ក៏ឆ្លើយថា ខ្ញុំអត់បាន​មើលមុខបងឯងណា គ្រាន់តែនិយាយប៉ុនហ្នឹងសោះ ជនសង្ស័យមាឌធំនោះ ក៏បានយកជើងមកធាត់ដៃចង្កូតម៉ូតូរបស់គាត់​ ហើយបានជិះម៉ូតូមកកាក់ពីមុខម៉ូតូគាត់​ឲ្យ​ឈប់ ហើយឲ្យគាត់ចុះពីលើម៉ូតូ ប៉ុន្តែពួកគាត់​មិនព្រមចុះ ជនង្ស័យបានចុះពីលើម៉ូតូមកទាត់១ជើង និងវាយពួកគាត់ បណ្តាលឲ្យ​រងរបួស។

ជនរងគ្រោះ បន្តថា ភ្លាមៗនោះ ពួកគាត់ក៏ស្រែកថា ជួយផង និង​ចោរៗ ទើបភ្ញាក់ផ្អើលដល់សមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក ចុះមកអន្តរាគមន៍ភ្លាមៗនៅកន្លែងកើតហេតុតែម្តង បន្ទាប់ពីសមត្ថកិច្ច​ចុះទៅដល់ ស្រាប់តែមានជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកជនសង្ស័យខាងលើ ជិះម៉ូតូម៉ាកស្តុបពី ពណ៌​ស ពាក់ស្លាកលេខភ្នំពេញ1GQ- 6431 បានដើរមករកវាយសមត្ថកិច្ចដែលចុះទៅអន្តរាគមន៍ទៀតផង ហើយថែមទាំងចង់យកទូរស័ព្ទរបស់អ្នកសារព័ត៌មាន មកកម្ទេចចោលទៀត ភ្លាមៗនោះក៏ត្រូវកម្លាំងសមត្ថកិច្ចក្របួចជាប់ហើយ បានបញ្ជូនយកមកប៉ុស្តិ៍នគរបាលរដ្នបាលទំនប់ទឹកដើម្បីសាកសួរផងដែរ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចចប៉ុស្តិ៍ទំនប់ទឹក ឃុំ​ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor