ម៉ាកាវៈ គេហទំព័រ Sky News បានចុះផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៩ ខែវិច្ឆិកានេះថា អ្នកប្រណាំងម៉ូតូជនជាតិអង់គ្លេសម្នាក់ បានស្លាប់ នៅក្នុងគ្រោះថ្នាក់ដ៏រន្ធត់មួយ នៅគ្រាដែលចូលរួមការប្រកួតកីឡាប្រណាំងម៉ូតូ ដែលបានរៀបចំឡើងនៅទីក្រុងម៉ាកាវ ប្រទេសចិន ក្នុងកម្មវិធី Macau Motorcycle Grand Prix កាលពីថ្ងៃសៅរ៍ម្សិលមិញ។
កីឡាករឈ្មោះ Daniel Hegarty មកពីក្រុង Nottingham បានបាត់បង់ជីវិត ដោយសារតែរបូតពួកការពារចេញពីក្បាលរបស់គាត់។
ការប្រកួតបានបញ្ចប់ភ្លាមៗ ខណៈបុរសវ័យ៣១ឆ្នាំ ត្រូវបានព្យាបាល ប៉ុន្តែគាត់បានស្លាប់ នៅពេលបញ្ជូនដល់មន្ទីរពេទ្យ។
នាង Lucy Dracott មិត្តស្រីរបស់លោក Hegarty និយាយថា "នៅព្រឹកនេះ ម្ចាស់ជីវិតរបស់ខ្ញុំបានលាចាកលោកទៅហើយ"៕
