
ព្រឹកថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកំពុងបើកសម័យប្រជុំពេញអង្គ ហើយបានប្រកាសផ្តល់សុពលភាពដល់តំណាងរាស្ត្រថ្មី។
រសៀលនេះ លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា បានសរសេរក្នុងហ្វេសប៊ុក ថាមិនទទួលស្គាល់តំណាងរាស្ត្រថ្មីដែលសភាទើបប្រកាសសុពលភាព។ ដោយលោកសរសរថា៖
ខ្ញុំបាទ ព្រាប កុល សូមប្រើសិទ្ធិជាឯកជនរបស់ខ្ញុំ និងសិទ្ធិជាពលរដ្ឋខ្មែរ ដោយយោងជំពូកទី៧ មាត្រា ៧៦ នៃរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា ដែលចែងអំពីរដ្ឋសភា សូមប្រកាសមិនទទួលស្គាល់តំណាងរាស្ត្រចំនួន ៥៥ រូប ដែលមិនបានទទួលសន្លឹកឆ្នោតពីពលរដ្ឋ ដោយផ្ទាល់ ឬតាមរយ:គណបក្សនយោបាយណាមួយតាមរយ:ការបោះឆ្នោត ថាជាតំណាងរបស់ខ្ញុំឡើយ។



