
ផ្សាយផ្ទាល់ : អាជា្ញធរនាំខ្លួនបុគ្គលិកវិទ្យុអាសុីសេរី២នាក់ មកឆែកឆែរសណ្ឋាគារម៉ារឌី នៅគល់ស្ពានស្ទឹងមានជ័យព្រឹកនេះ បន្ទាប់ពីពួកគេត្រូវនាំខ្លួនទៅសួរនាំកាលពីយប់មិញ
បុរសវ័យចំណាស់គ្មានសាច់ញាតិ គ្មានទីលំនៅ ដែលប្រកបរបរចិញ្ចឹមជីវិតនឹងការរត់ម៉ូតូឌុបឈ្មោះ ចាន់ សេង អាយុ១៨ឆ្នាំ ត្រូវចោរលួចម៉ូតូមានរយៈពេលជិតមួយខែមកហើយ ខណៈដែលគាត់ចូលញ៉ាំកាហ្វេនៅម្តុំសាលាបឋមសិក្សាទឹកល្អក់ ដែលធ្វើឲ្យលោកអស់សង្ឃឹមជាខ្លាំង ព្រោះមិនដឹងមានរបរអ្វីចិញ្ចឹមជីវិត។ ឃើញដូច្នេះលោក សន វិជ្ជបុត្រ និងកញ្ញា ថាច់ ផល្លា បានរៃប្រាក់ពីមិត្តភក្តិ ជួយសង្គ្រោះដោយបានទិញម៉ូតូស្មាសស៊េរីឆ្នាំ២០០៩ មួយគ្រឿងតម្លៃ៦០០ ដុល្លារ ជូន ដើម្បីជួយឲ្យគាត់មានម៉ូតូរត់ឌុបចិញ្ចឹមក្រពះបន្ត។
ចម្រៀងផលិតកម្ម M លោក សន វិជ្ជបុត្រ បានឲ្យដឹងថា ដោយមើលឃើញអ៊ុំប្រុសអ្នករត់ម៉ូតូឌុប មិនមានផ្ទះសម្បែង មិនមានកូនចៅ និងគ្មានលទ្ធភាពទិញម៉ូតូវិញ បន្ទាប់ពីម៉ូតូចាស់ម៉ាក ឌ្រីមសង់ ស៊េរីឆ្នាំ២០០៩ ត្រូវចោរលួចកាលពីជិត១ខែមុន លោកក៏រួមជាមួយអតីតតារាសម្ដែងកញ្ញា ថាច់ ផល្លា បានសម្រេចចិត្តរៃអង្គាសពីមិត្តភ័ក្ដិក៏ដូចជាសប្បុរសជនមួយចំនួនទៀត ដើម្បីទិញម៉ូតូខាងលើជូនគាត់។

លោកបន្តថា សប្បុរសជនដែលបានចូលរួមជាមួយលោកមានលោក យ៉ាវ៉ាន់ នៅកូរេ ១០០$ អ្នកនាង អែនណា អតីតតារាសម្ដែង រស់នៅប្រទេសអូស្ត្រាលី ២០០$ កញ្ញា ថាច់ ផល្លា អតីតតារាសម្ដែង ២០០$ Niza Chhean នៅបារាំង ១០០ដុល្លារ ហើយលោកក៏សូមអរគុណដល់មិត្តភក្តិ បងៗ និងប្អូនៗ ទាំងក្នុងនិងក្រៅស្រុក ដែលតែងចូលរួមជួយដល់ជនទីទាល់ និងក្រីក្រ តាមរយៈរូបលោក ទាំងក្នុងពេលនេះ និងពេលកន្លងមក។ ទឹកចិត្តទាំងនេះគឺជាទានដ៏ធំធេងបំផុត ព្រោះលោកក៏ជាមនុស្សម្នាក់ធ្លាប់ជួបបញ្ហាទាំងនេះដែរ ទើបដឹងច្បាស់ថា ពេលមានគេជួយក្នុងគ្រាមានអាសន្នម្តងៗ មានចិត្តត្រេកអរ រហូតចាត់ទុកបុគ្គលទាំងនោះជាព្រះ បន្ទាប់ពីឪពុកម្តាយថែមទៀត។

ជាមួយគ្នានេះដែរលោកអ៊ុំ ចាន់ សេង វ័យ៦៨ឆ្នាំ លោកមានស្រុកកំណើតនៅ ខេត្តក្រចេះ ដែលប្រកបរបរជាអ្នករត់ម៉ូតូឌុបជិត២០ឆ្នាំហើយនោះ បានប្រាប់ថា សព្វថ្ងៃនេះលោកមិនមានកូនចៅ ឬផ្ទះសម្ដែងឡើយ គឺសុំរោងឡានគេស្នាក់នៅហើយ ជិត១ខែដែលចោរលួចម៉ូតូទៅបាត់ គឺប្រៀបបានជាបាត់ឆ្នាំងបាយរបស់លោកអ៊ីចឹង គឺទាល់ច្រក ហើយមិនមានសង្ឃឹមថា រកឃើញ ឬអាចមានលទ្ធភាពទិញម៉ូតូបានមកវិញឡើយ ព្រោះប្រាក់ដែលរកបានកន្លងមកមិនមានសល់ខ្លះឡើយ។ នៅពេលដែលទទួលបានម៉ូតូខាងលើ លោកពិតជាសប្បាយចិត្តជាខ្លាំង។ ជាមួយគ្នានោះលោកបានថ្លែងអំណរគុណ ម្ចាស់ ជំនួយសូមជូនពរម្ចាស់ជំនួយជួបប្រទះតែសេចក្ដីសុខសប្បាយ ការងារជោគជ័យគ្រប់ភារកិច្ច៕
