Sponsor
អាម៉ាប៉ាប៉ាញ៉ូស

​ភ្នំ​ពេញៈ នារី​​វ័យក្មេង​​ម្នាក់ សង្ស័យ​មា​ន​​វិបត្តិ​​ បានជិះម៉ូតូ​ឌុបមកពីផ្ទះ រួច​ដើរ​​ឡើង​ស្ពានព្រះមុនីវង្ស ​​​ត្រើយ​​ខាងកើត​​ បម្រុង​លោត​ទឹក​សម្លាប់ខ្លួន តែ​​ត្រូវ​បាន​ក្រុមអ្នកសារព័ត៌មាន​ឃើញទាន់​​ នាំគ្នាជួយឃាត់​​លួងលោមយក​ទៅសួរនាំ​នៅ​​គល់ស្ពាលព្រះមុនីវង្ស។

ហេតុការណ៍​នេះ​ បង្កឲ្យមានការ​​ភ្ញាក់​ផ្អើល ​កាល​ពី​​វេលាម៉ោង១ និង​១០នាទី​រំលងអធ្រាត្រ​ ឈានចូលថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី​៣០ ខែមករា​ ឆ្នាំ២០១៨នេះ។

បើតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ CAM POST ​ឲ្យដឹង​ថា នារីគិតខ្លី​​​ខាង​លើ ​មិនត្រូវបានគេស្គាល់​​ឈ្មោះ​​នោះ​ឡើយ មានអាយុ​​២៨ឆ្នាំ ហើយ​​ពេល​​ក្រុមអ្នក​សារព័ត៌មាន​​​សួរ​នាំ​​ នាង​មិន​និយាយ​​​​អ្វី​នោះទេ​​ គិត​​តែ​​ពី​​​យំ​​ និ​​ង​ព្យា​​យាម​​ដើរគេចចេញ​​​​ម្តង​ជា​ពីរ​ដង។​​ លុះក្រោយ​មក​ទើប​ រហូតនាង​និយាយថា មានបញ្ហាជាមួយប្ដី និងក្រុមគ្រួសារខាងប្ដី រហូតនាងទ្រាំមិនបាន ក៏សម្រេចចិត្តគិតខ្លីបម្រុងលោតទឹកតែម្ដង។

នារី​​រងគ្រោះ​​រៀបរាប់​ប្រាប់​​ក្រុមអ្នកសារព័ត៌មាន​ដឹង​ថា នាងរស់នៅជាមួយម្ដាយ និងកូននៅម្ដុំព្រៃព្រេង ជិតវត្តសំរោងអណ្ដែត ខណ្ឌសែនសុខ​ ។ នាង​ថា នៅ​​ថ្ងៃ​​កើត​ហេតុ នាង​និង​​ប្ដី​ បាន​ឈ្លោះ​ប្រកែក​​​គ្នា​ ដោយ​បុរស​ជា​ប្ដីហាម​នាង​​មិនឲ្យប្រើទូរស័ព្ទ ​ព្រោះតែប្រច័ណ្ឌខ្លាំងពេក​ រហូតបិទសិទ្ធនាងស្ទើរគ្រប់ជំហាន ទើបយប់ថ្ងៃកើតហេតុខាងលើ នាងបានសម្រេចចិត្តជិះម៉ូតូឌុបចេញពីផ្ទះ បំណងមកលោតទឹកលើស្ពានព្រះមុនីវង្ស តែសំណាងត្រូវក្រុមអ្នកសារព័ត៌មានមួយក្រុម ធ្វើដំណើរ​ឆ្លងកាត់ប្រទះឃើញនាង ឈរយំឱបបង្កាន់ដៃស្ពាន រួចក៏នាំគ្នាចុះមកជួយឃាត់ទាន់។

បច្ចុប្បន្ននារីរូបស្រស់ស្អាតខាងលើ ត្រូវបានក្រុមអ្នកសារព័ត៌មាននាំគ្នាជូនត្រលប់ទៅផ្ទះវិញហើយ នៅម្ដុំព្រៃព្រេង ជិតវត្តសំរោងអណ្ដែត ខណ្ឌសែនសុខ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor