header ads

Sponsor

រិទ្ធី

នៅរសៀលថ្ងៃ ព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រា្តលី ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៦-១៨ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី (Sydney, Australia)។

យោងតាមការចុះផ្សាយក្នុងហ្វេសប៊ុកសម្តេច បានឱ្យដឹងថា៖ នៅពេលនេះ សម្តេចកំពុងចេញដំណើរទៅប្រទេសអូស្រ្តាលី ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី នៅទីក្រុងស៊ីដនី ចាប់ពីថ្ងៃទី ១៦-១៨ មីនា ២០១៨ ។ ការធ្វើដំណើរលើកនេះអាចត្រូវប្រើពេលជិត១២ម៉ោង ដែលសម្តេចត្រូវសម្រាកក្នុងយន្តហោះពេញ១យប់។          សម្តចេ ថាប្បាយរីករាយក្នុងការទៅចូលរួមកិច្ចប្រជុំកំពូលពិសេស ដើម្បីកម្ពុជាកាន់តែមានឱកាសរិតចំណងមិត្តភាព និងសហប្រតិបត្តិការកាន់តែល្អរឹងមាំជាមួយរដ្ឋាភិបាលអូស្រ្តាលី និងជាមួយបណ្តាមេដឹកនាំមកពីប្រទេសនានាមួយចំនួនទៀត។ ទន្ទឹមនឹងនេះ សម្តេចសង្ឃឹមថានឹងបានជួបបងប្អូនខ្មែរដែលបានទៅរស់នៅប្រទេសអូស្ត្រាលីជាច្រើនឆ្នាំមកហើយ ព្រមទាំងក្មួយៗសិស្ស និស្សិតដែលបាន និងកំពុងសិក្សានៅអូស្រា្តលីតែម្តង។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលីកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រា្តលីនេះ នឹងផ្តល់ឱកាសដ៏សំខាន់សម្រាប់មេដឹកនាំអាស៊ាន និងអូស្រា្តលីដើម្បីពិភាក្សាប្រកបដោយភាពស្មោះត្រង់ទៅវិញទៅមកលើប្រធានបទសំខាន់ៗនានាដែលជាផលប្រយោជន៍រួម និងដើម្បីចែករំលែកការយល់ឃើញ និងទស្សនៈនានា ទៅលើទិសដៅនាពេលអនាគតនៃទំនាក់ទំនងអាស៊ាន-អូស្រា្តលី។

នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រា្តលី សម្តេច ហ៊ុន សែន រួមជាមួយថ្នាក់ដឹកនាំអាស៊ាន និងនាយករដ្ឋមន្រ្តីអូស្រ្តាលី នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា រវាងអាស៊ាន និងអូស្រា្តលី ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងភេរវកម្មអន្តរជាតិផងដែរ។ ក្នុងកំឡុងពេលស្នាក់នៅប្រទេសអូស្រ្តាលី សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខបងប្អូន និងនិស្សិតខ្មែរ ដែលកំពុងរស់នៅ និងកំពុងសិក្សានៅប្រទេសអូស្ត្រាលី។

សូមបញ្ជាក់ថា ពលរដ្ឋរស់នៅអូស្រ្តាលី រួមទាំងប្រពន្ធសព​លោកបណ្ឌិត កែម ឡី លោក ហុង លឹម ត្រៀមធ្វើតបាតុកម្មប្រឆាំងនឹងវត្តមានសម្តេច ហ៊ុន សែន និងទាមទារឱ្យមានការដោះលេង លោក កឹម សុខា និងអ្នកទោសមនសិការដទៃទៀត។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post